ដាក់លក់ហើយ! SAMSUNG Galaxy A70 ជំនាន់ថ្មី មកលើកនេះពិតជាឡូយ និងទាក់ទាញបំផុត!

គួររំឭកផងដែរថាចំពោះរូបរាង និងលក្ខណៈសម្បត្តិរបស់ Samsung Galaxy A70 នេះគឺពិតជាធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និងអាចធ្វើការសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនដែលមានចំណុចត្រូវចិត្តមួយនេះបានភ្លាមៗជាមួយនឹងតម្លៃត្រឹមតែ 399 ដុល្លារ ប៉ុណ្ណោះ!! សរុបសេចក្តីមកអ្វីដែលធ្វើឱ្យ Galaxy A70 ជំនាន់ថ្មីនេះ ទទួលបានការគាំទ្រច្រើន និងអាចបង្ហាញខ្លួនក្នុងតំណែងនៃភាពលិចធ្លោដ៏អស្ចារ្យនោះគឺ រូបរាងដ៏ស្រស់ស្អាត អេក្រង់ធំលាតពេញផ្ទៃស្ទើរតែគ្មានគែម កាមេរ៉ាលំដាប់ ទំហំផ្ទុកកាន់តែធំ ថាមពលថ្មខ្លាំងលើសគេ និងតម្លៃដ៏ពិសេសសឹងមិនគួរឱ្យជឿតែម្តង!

ដូច្នេះដើម្បីអោយជ្រាបកាន់តែច្បាស់សូមមកមើលពីលក្ខណៈសម្បត្តិ រួមទាំងកម្លាំងម៉ាស៊ីនរបស់ម៉ូឌែលនៅខាងក្រោមនេះទាំងអស់គ្នា៖

* Samsung Galaxy A70
– អេក្រង់ធំទំហំ 6.7 អ៊ីញ Infinity-U Display
– ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
– កម្រិតបង្ហាញរូបភាព Full HD+
– ស្រោបខ្នងខាងក្រោយដោយ 3D Glasstic
– ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Snapdragon 675 Dual 2.0GHz + Hexa 1.7GHz
– RAMទំហំ 6GB
– អង្គផ្ទុក 128GB និងអាចបន្ថែម Micro SD បានរហូតដល់ 512GB
– កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 32 មេហ្គាភិចសែល
– កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន​ Ultra Wide + 5 មេហ្គាភិចសែលជា Depth លេនសម្រាប់ថតព្រាលផ្ទៃខាងក្រោយ។
– ថាមពលថ្ម 4500mAh
– ទ្រទ្រង់កម្លាំងសាកថ្មល្បឿនលឿនបាន 25W Super Fast Charging / USB type C
– ស្កេនម្រាមដៃនៅលើអេក្រង់
– ដំណើរការដោយ Android 9 Pie
– ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ដែលផ្តូរពណ៌ស្រី្គនទៅជាខ្មៅដើម្បីសម្រួលការប្រឹងមើលជាដើម។
– Galaxy A70 ថ្មីនេះ មានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ខ្មៅ ស និងខៀវ ។

ពិតជាអស្ចារ្យខ្លាំងណាស់! ពេលនេះ សាមសុង បានផ្តល់ជូននូវជម្រើសកាន់តែល្អប្រសើរសម្រាប់អតិថិជនទាំងអស់របស់ខ្លួនហើយ! ដូច្នេះខ្ញុំជឿជាក់ថាលោកអ្នកនឹងមិនស្ទាក់ស្ទើរចិត្តទៀតឡើយក្នុងការជ្រើសយកស្មាតហ្វូនសំណប់ចិត្តរបស់ខ្លួនទៅតាមតម្រូវការ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds