Detail Top Banner – Loto

អាមេរិចនៅតែនាំមុខគេទី១ និងលេខ២ប្រទេសឥណ្ឌាដែលមានអ្នកឆ្លងកូវីឌ១៩ច្រើនជាងគេ

(បរទេស)៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៨៥,៤៣០នាក់ និងអ្នកជំងឺសរុប ២,៨៤៩នាក់ បានស្លាប់នេះបើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៨,៨៧០,០៥៨បានឆ្លង, ជាង៣៣ម៉ឺននាក់ស្លាប់។

ជាមួយគ្នានោះ ប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ១០,១២៣,៥៤៤៣នាក់ ក្នុងនោះអ្នកើជំងឺជាង១៤ម៉ឺននាក់ បានស្លាប់ និងជាង៩.៦លាននាក់ទៀត បានជាសះស្បើយ។
ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប ៧,៣៦៦,៦៧៧នាក់ ក្នុងនោះអ្នកជំងឺជិត ១៩ម៉ឺននាក់ បានស្លាប់ និងជាង ៦លាននាក់ទៀត បានជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧៨,៩៨០,៤៨៨ករណី ហើយក្នុងនោះមនុស្សសរុប ១,៧៣៥,៧២៤នាក់ស្លាប់ និងជាង ៥៥លាននាក់ បានជាសះស្បើយឡើងវិញ។
នាព្រឹកនេះផងដែរ ពិភពលោកទាំងមូល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង ៦០ម៉ឺននាក់ និងជាង១ម៉ឺននាក់ទៀត បានស្លាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds