Detail Top Banner – Loto

Facebook នឹងពង្រីកបន្ថែមមុខងារដែលផ្តោតលើការការពារសន្តិសុខគណនីអ្នកប្រើប្រាស់

(បរទេស)៖ ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា នៅឆ្នាំ២០២១ខាងមុខ ខ្លួននឹងចាប់ផ្តើមពង្រីកបន្ថែមនូវមុខងារ ដែលសំដៅពង្រឹងសន្តិសុខនៃគណនីរបស់អ្នកប្រើប្រាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

នៅឆ្នាំក្រោយ Facebook នឹងចាប់ផ្តើមអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមខ្លួន អាចប្រើឧបករណ៍កូនសោមួយ ដើម្បីជាមធ្យោបាយផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ មុនពេលបើកចូលទៅក្នុងគណនីតាមកម្មវិធី Facebook នៅលើទូរស័ព្ទ។ បច្ចុប្បន្នដើម្បីផ្ទៀតផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ មុនពេលបើកចូលគណនីលើកុំព្យូទ័រ Facebook ឲ្យជម្រើសមួយគឺការប្រើកូនសោ USB ម៉្យាង ដែលមានការចុះឈ្មោះជាមួយ Facebook ដោយអ្នកប្រើប្រាស់ត្រូវដោតវាភ្ជាប់ទៅនឹងកុំព្យូទ័រ ដើម្បីបញ្ជាក់អត្តសញ្ញាណ ប៉ុន្តែមុខងារស្រដៀងគ្នានេះមិនទាន់មានសម្រាប់ការបើកចូលគណនីតាម ស្មាតហ្វូននោះទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds