ដើម្បីស្ការឡើងវិញសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោយការរាតត្បាត ប្រទេសក្នុងតំបន់ត្រូវតែមានកិច្ចសហប្រតិបត្តិការតាមសមុទ្រដ៍សំខាន់មិនអាចខ្វះបាន

(ភ្នំពេញ) នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ នៅក្នុងវេទិកាស្តីពីសមុទ្រអាស៊ានលើកទី ៨ (EAMF) ដែលបានធ្វើឡើងទាំងទ្រង់ទ្រាយជួបប្រជុំផ្ទាល់ និងតាមអនឡាញកាលពីថ្ងៃទី ១៥ ខែធ្នូ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតាមសមុទ្រ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោយការរាតត្បាត។
វេទិកានេះមានការចូលរួមពីអ្នកតំណាងមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រទេសជាដៃគូអាស៊ានចំនួន ៨ ស្ថានទូតបរទេសនៅក្នុងទីក្រុងហាណូយ និងក្រុមអ្នកជំនាញ និងអ្នកប្រាជ្ញស្តីពីបញ្ហាសមុទ្រ។
គណៈប្រតិភូទាំងអស់បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃលំហសមុទ្រដែលមានសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព នៅក្នុងប្រទេសនីមួយៗ និងតម្រូវការនៃការពង្រឹងកិច្ចសហប្រតិបត្តិការតាមសមុទ្រ។
កត្តាអាទិភាពគួរតែត្រូវបានផ្តោតទៅលើការធានាសន្តិសុខនាវាចរណ៍ សុវត្ថិភាព និងសេរីភាព ការបង្ការឧប្បត្តិហេតុ ការកសាងទំនុកចិត្ត និងបរិយាកាសអំណោយផលក្នុងការដោះស្រាយវិវាទ ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចតាមសមុទ្រ និងកិច្ចការពារបរិស្ថាន ការដោះស្រាយបញ្ហាសម្រាមប្លាស្ទិក និងការនេសាទខុសច្បាប់។
ពួកគេក៏បានលើកឡើងផងដែរអំពីភាពចាំបាច់នៃការលើកកម្ពស់ការផ្សារភ្ជាប់គ្នារវាងយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការតាមសមុទ្រ និងការធានាភាពសុខដុម ជាមួយនឹងយុទ្ធសាស្ត្រ និងផែនការរបស់តំបន់ដែលផ្តល់ឱ្យប្រទេសនីមួយៗដើម្បីបង្កើត និងអនុវត្តតាមប្រទេសរបស់ខ្លួន។
បណ្តាប្រទេសជាដៃគូបានសម្តែងការគាំទ្រចំពោះគោលដៅ និងទិសដៅដែលមាននៅក្នុងចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ – ប៉ាស៊ីហ្វិក (AOIP) ដែលបានកំណត់កិច្ចសហប្រតិបត្តិការ និងសន្តិសុខដែនសមុទ្រជាសសរស្តម្ភដ៏សំខាន់មួយ។
អ្នកចូលរួមវេទិកានោះក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាប្រឈមដែលកំពុងកើតឡើង រួមមានការនេសាទខុសច្បាប់ និងភាពហួសកម្រិតនៃការបំពុលបរិស្ថានតាមសមុទ្រ ព្រមទាំងភាពរិចរិល កាកសំណល់ប្លាស្ទិក ឧក្រិដ្ឋកម្មនៅសមុទ្រ ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងអាហារផងដែរ៕
(ប្រភព VNA )

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds