Detail Top Banner – Loto

Tiktok នឹងចេញមុខងារថ្មី អនុញ្ញាតឱ្យឪពុកម្ដាយតាមដានគណនីកូនៗ

(ចិន)៖ ដើម្បីពង្រីកប្រព័ន្ធសុវត្ថិភាព និងក្រោយពេលមានការរិះគន់ផងនោះ នៅពេលនេះកម្មវិធីកម្សាន្តបែបវីដេអូខ្លីៗ Tiktok បានប្រកាស នូវមុខងារថ្មីជាច្រើនទៀត ដោយក្នុងនោះគឺអនុញ្ញាតឱ្យអាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើការគ្រប់គ្រង់គណនីកូនៗ ឬក្មេងជំទង់របស់ ពួក គេបាន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មុខងារថ្មីនេះគឺអនុញ្ញាតឱ្យឪពុកម្ដាយអាចតាម ដាននូវរាល់អ្វីដែលកូនៗ (ក្មេងជំទង់) របស់ពួកគាត់ធ្វើសកម្មភាពអ្វីខ្លះនៅលើកម្មវិធី TikTok។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នោះគឺឪពុកម្ដាយមានសិទ្ធិក្នុងការកំណត់ទៅលើ content, users, hashtags, or sounds ណាដែលកូនៗរបស់ពួកគាត់អាច សែងរក ឬប្រើប្រាស់បាន ហើយគណនីកូនៗអាចកំណត់បានជាសាធារណៈ ឬឯកជន។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds