Detail Top Banner – Loto

អតីត​អភិបាល​ខេត្តតាកែវ បដិសេធ​​ថា​លោក​បាន​សម្លាប់​ស្រីកំណាន់ខ្លួន ដូចការចោទប្រកាន់ទេ

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ បានបើកសំណុំរឿង សម្លាប់ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា ជា ស្រី ចំណាន់ របស់ លោក ឡាយ វណ្ណៈ អតីត អភិបាល ខេត្តតាកែវ នៅ តែ មិន ទាន់ ច្បាស់លាស់ ដែល ម្តង ថា អត្តឃាត ចង . ក ម្តង ថា ឃាតកម្ម ។ អង្គ សវនាការ លើសំណំរឿងនេះចំនួន២ថ្ងៃគឺថ្ងៃទី២៦ នឹង២៧ កុម្ភៈ។

អង្គ សវនាការ នេះ បាន សាកសួរ ជនជាប់ចោទ ឡាយ វណ្ណៈ តែ ត្រូវ បាន លោក បដិសេធ ថា លោក បាន សម្លាប់ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា ។ ជាមួយគ្នានេះដែរ កាលពី ព្រឹក ថ្ងៃ ទី ២៦ កុម្ភៈ ជនជាប់ចោទ លោក ឡាយ ណា រិ ទ្ធ អតីត ស្នងការ រង នគរ បាល ខេត្តតាកែវ ដែល ត្រូវជា បងប្រុស លោក ឡាយ វណ្ណៈ ក៏ បាន បដិសេធ ថា លោក មិន ជាប់ ពាក់ ព័ន្ធ ក្នុង អំពើ ឃាតកម្ម លើ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា នោះ ដែរ ។

ជនជាប់ចោទ ឡាយ ណា រិ ទ្ធ ត្រូវ បាន ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ លោក ហម ម៉េ ង សែ ផ្តល់ សិទ្ធិ ឲ្យ ឆ្លើយ ចំពោះ មុខ អង្គ សវនាការ នូវ អ្វី ដែល ខ្លួន បាន ធ្វើ បាន ប្រព្រឹត្ត ចៀសវាង បង្វែរ អង្គហេតុ ភូត កុហក តុលាការ ។ ជនជាប់ចោទ ឡាយ ណា រិ ទ្ធ បាន រៀបរាប់ ហូរហែ តាម ដំណើររឿង ជូន អង្គ សវនាការ ដែល ការ រៀបរាប់ នោះ ហាក់ដូចជា មិន ជាប់ ពាក់ព័ន្ធ ក្នុង ការ ចោទប្រកាន់ នូវ អំពើ ឃាតកម្ម ឡើយ ។

ចំណែកជនជាប់ចោទ ម៉េ ន សា ម៉ៃ ជា អ្នក បើករថយន្ត ឱ្យ លោក ឡាយ វណ្ណៈ បាន ឆ្លើយ ថា ខ្លួន មិន ជាប់ ពាក់ព័ន្ធ អំពើ ឃាតកម្ម លើ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា នោះ ទេ ។ ការ ឆ្លើយ ដំបូង នៅ សមត្ថកិច្ច ថា លោក ឡាយ វណ្ណៈ ពិតជា បាន សម្លាប់ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា នោះ គឺជា ការ បង្ខិតបង្ខំ របស់ សមត្ថកិច្ច ដែល បាន ប្រើ អំពើ ហិង្សា ទះកំភ្លៀង ផង ទាត់ ផង ធ្វើ ឱ្យ ខ្លួន ភ័យ ខ្លាច ក៏ ឆ្លើយ ដាក់ ឡាយ វណ្ណៈ ការ ពិត រឿង នេះ លោក ឡាយ វណ្ណៈ មិន បាន ជាប់ ពាក់ព័ន្ធ និង អំពើ ឃាតកម្ម លើ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា ទេ គឺ ពិតជា ចង.ក សម្លាប់ ខ្លួនឯង មែន ។

ចំណែកមន្ត្រី នគរបាល យុត្តិធម៌ នៃ នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែល បាន ចូលរួម សវនាការ នេះ បាន បដិសេធ រាល់ ចម្លើយ ដែល ជនជាប់ចោទ ឆ្លើយ ថា សមត្ថកិច្ច បាន វ៉ៃ យក ចម្លើយ គឺ មិន ពិត ទេ ។

ដោយឡែកជនជាប់ចោទ ជឹ ម វុ ធ ក៏ បាន បដិសេធ ផង ដែរ រាល់ ចម្លើយ នៅ សមត្ថ កិច្ច នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តែ បាន រក្សា ចម្លើយ នៅ តុលាការ ពោល គឺ មាន ន័យ ថា ការ ស្លាប់ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា មិនមែន ជា អំពើ ឃាតកម្ម ទេ គឺ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា ពិតជា ចងក សម្លាប់ ខ្លួន ។ បន្ទាប់ មក ទៀត អង្គ សវ នាការ បាន សាកសួរ សាក្សី ឈ្មោះ ចាន់ រី ប្រពន្ធ ជឹ ម វុ ធ ដែល ជា អ្នកបម្រើ ផ្ទះ អ្នកស្រី ចេ វ សុ វ ឌ្ឍ នា ក៏ បដិសេធ ដូច គ្នា ទាំងអស់ ទៅ នឹង ជនជាប់ចោទ ឡាយ វណ្ណៈ ឡាយ ណា រិ ទ្ធ ម៉េ ន សា ម៉ៃ ជឹ ម វុ ធ និង សាក្សី ឈ្មោះ ចាន់ រី ដែរ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open