តេីអាជ្ញាធរមានមេីលឃេីញទេ មធ្យោបាយដឹកជញ្ជូនតាមរយ: រថយន្តធំដឹកសំពីងសំពោងដោយសេរី ក្នុងក្រុង ឬមួយដៃទទួលលាភហេីយនាំគ្នាអង្គុយអេតចាយ

ថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៩ ម៉ោង 03:54 PM

(ភ្នំពេញ) ៖ កន្លងមកវិធានការ ឬបទបញ្ជារពីសាលាក្រុងដោយមានលោក ឃួង ស្រែក ជាអភិបាលក្រុង បានស្រែកថា មិនត្រូវអោយឡានធំៗចូលក្រុងបន្តទៀតទេ តែបទបញ្ជាររបស់លោក ឃួង ស្រែក សាបដួចទឹកមាត់ ដោយមន្ត្រីថ្នាក់ក្រោម និងអាជ្ញាធរ គ្មាននណាយកចិត្តទុកដាក់ស្តាប់ ។

មធ្យោបាយក្នុងការដឹកជញ្ជូន ច្រើនគ្រប់រូបភាព ទោះជាច្បាប់ដាក់ចេញនូវបំរាមយ៉ាងណាក៍ដោយ ហើយសមត្ថកិច្ច អាជ្ញាធរត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន ខុសលក្ខណៈបច្ចេកទេស យ៉ាងណាក្តីក៍ឃើញនៅតែមាន រថយន្ត ម៉ូតូ រ៉ឺម៉ក ដឹកដាក់ ទំនិញ ឥវ៉ាន់ ដឹកខ្សាច់ ហូរទឹកក្លិក្លាក់ សំពីងសំពោង រណេងរណោង ធ្វើចរាចរណ៍តាមផ្លូវ ចេញចូលទីក្រុង ក្នុងភូមិសាស្រ្ត ផ្លូវវេងស្រេង ផ្លូវជាតិលេខ៣ លេខ៤ បានដោយសេរី បើទោះបីជាមានប៉ូលិសដាក់ប៉ុស្ត៍ច្រើនគោលដៅក៍ពិតមែនប៉ុន្តែ នៅតែមានមតិភាគច្រើនលើកឡើងថា ប៉ូលិសដែលប្រចាំការតាមគោលដៅដូចជាមិនខ្វល់ថាមានអី ហើយមិនបើកភ្នែកមើល ក្រុមអ្នកប្រកបរបរដឹកជញ្ជូនខុសម៉ោងកំណត់ក្នុងរាធានីភ្នំពេញទាំងនោះអោយបើកតាមចិត្ត ។

ពលរដ្ឋនៅតាមបណ្ដោយផ្លូវវេងស្រេង នៅថ្ងៃទី១០ ខែមេសានេះ ងឿងឆ្ងល់ដែរថា ទោះជា រថយន្ត ដឹកទំនិញទាំងនោះ បើកបរត្រឹមតែផ្លូវ មិនទាន់ហាមឃាត់ក៏ពិតមែន ក៏ប៉ុន្តែ រាល់ការដឹកជញ្ជូន របស់ពួកគាត់ ហួសហេតុពេក ឆ្ងល់តែប៉ូលិស សមត្ថកិច្ចពាក់ព័ន្ធ អត់មានថាអី អនុញាតិឲ្យដឹកដោយសេរី ។ក្រុមអ្នកដែលមានមធ្យបាយដឹកជញ្ជូនបែបនេះ ពលរដ្ឋក៏មិនដឹងថា ត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះទេ ព្រោះសកម្មភាពបែបនេះធ្វើអោយអ្នកជិះក្បែរ ភ័យខ្លាចមានបញ្ហាដល់អ្នកធ្វើដំណើរនិងអ្នកដទៃ ។

សូមបញ្ជាក់ផងដែរថា សាលារាជធានីភ្នំពេញបានដាក់ចេញនូវសារាចរណ៍ ស្ដីពីការហាមរថយន្ត ធុនធ្ងន់ចេញចូលក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដោយកំណត់អោយចេញចូលធ្វើចរាចរណ៍ត្រឹមម៉ោង៩យប់ដល់ម៉ោង៤ទាបភ្លឺ ប៉ុន្តែបំរាមនេះមកដល់សព្វថ្ងៃគេឃើញថា ការអនុវត្តដូចជាមិនមានប្រសិទ្ធភាពទាល់តេសោះ។

ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសូមអំពាវនាវដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមេត្តាបង្កើនការរឹតបន្តឹង ច្បាប់ចរាចណ៍នេះអោយបានម៉ឺងម៉ាត ចំពោះ
មន្ត្រីជំនាញ ក្រោមឲវាតក៍ដូចជា មន្ត្រីនគបាលចរាចណ៍ ដែលជាសេនាធិការ ជុំវិញសាលារាជធានីភ្នំពេញធ្វើយ៉ាងណាចុះអនុវត្តដាក់ផែនការ ត្រួតពិនិត្យអោយបានគ្រប់គោលដៅ និងសូមកុំយោគយល់ចំពោះជនណាម្នាក់ឡើយបើទោះជាមានខ្សែរធំតូចយ៉ាងណាក៍ដដោយ។ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍កើតឡើងដែលបង្កមកពី រថយន្តធំៗចេញចូលក្នុងក្រុងខុសពេលខុសម៉ោងកំណត់៕

 

អត្តបទ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds