រងព្យុះភ្លៀងពី COVID-19!! Premier League អាចប្រកួតបិទរដូវកាលនៅចិន ដើម្បីចៀសវាងខាតបង់ប្រាក់ ៧៦២លានផោន

(ក្រុងឡុងដ៍)៖ សហព័ន្ធបាល់ទាត់អង់គ្លេស FA បានកំពុងស្វែងរកទីតាំងថ្មី ដើម្បីប្រកួតបិទរដូវកាល Premier League ឆ្នាំ២០១៩-២០២០ នេះ ជាមួយនឹងការបានទទួលសំណើឲ្យប្រកួតបញ្ចប់នៅប្រទេសចិន ដើម្បីសង្រ្គោះទឹកប្រាក់ប្រមាណ ៧៦២លានផោន ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយទៀតផង។

មានក្លិប១ ក្នុងចំណោមទាំង ២០ក្លិបដែលកំពុងលេងនៅ Premier League រដូវកាលនេះ ត្រូវបានគេរាយការណ៍ថា បានដាក់សំណើឲ្យលើកការប្រកួតនៅចិនវិញ ដោយសារអង់គ្លេសបានកំពុងរងព្យុះភ្លៀងពី COVID-19 ដោយមិនរំពឹងថា ស្រាកស្រាន្តនោះទេនាថ្ងៃទី៣០ ខែមេសានេះ ជាថ្ងៃដែល Premier League ត្រូវចាប់ផ្តើមប្រកួតវិញ សម្រាប់ ៩សប្តាហ៍ដែលនៅសល់ គ្រាដែល Liverpool បានកំពុងនាំមុខកំពូលតារាងដាច់ដល់ទៅ ២៥ពិន្ទុពីពិន្ទុសរុបចំនួន ៨២ពិន្ទុគិតត្រឹម ២៩ប្រកួតមកនេះ។

ក្នុងសំណើនោះដដែលក៏បានបញ្ជាក់ថា ការធ្វើដំណើរពីអង់គ្លេសទៅចិន គឺមានរយៈចម្ងាយជាង ៥០០០ម៉ាយ ដែលអាចបោះជំរំប្រកួតនៅ ៣ទីក្រុងផ្សេងៗគ្នា ជាមួយនឹងការប្រកួតបិទទ្វារផងដែរ ដោយមានតែទូរទស្សន៍ផ្សាយផ្ទាល់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា លីគកំពូលដែលមានប្រជាប្រិយភាពលំដាប់ពិភពលោក Premier League នឹងខាតបង់ប្រាក់ប្រមាណ ៧៦២លានផោន ដែលបានចុះកិច្ចព្រមព្រៀងទៅឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុង ១រដូវកាល។ នេះបើយោងតាម Dailymail៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds