ចិនបានលើកទឹកចិត្តឲ្យប្រជាជនមកពិនិត្យរកវីរុសកូរ៉ូណា បើពិនិត្យឃើញអត់ឆ្លងក៏បានប្រាក់ បើពិនិត្យទៅឃើញឆ្លងបានប្រាក់ច្រើនជាងអ្នកអត់ឆ្លង

ចិន៖ អាជ្ញាធរប្រចាំក្រុង Qianjiang នៃខេត្ត Hubei ប្រទេសចិន បានដាក់ចេញនូវគោលការណ៍ថ្មីមួយ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋណាហ៊ានរាយការណ៍អំពីអាការៈវីរុស COVID-19 គឺអាជ្ញាធរនឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនចំពោះអ្នកណាដែលហ៊ានមកពិនិត្យឈាមរកមេរោគមួយនេះ។ បើយោងតាមសារព័ត៌មាន Medium បានបញ្ជាក់ថា ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តនេះនឹងត្រូវបែងចែកជា ៣កម្រិត៖

+ កម្រិតទី ១៖ សម្រាប់អ្នកមកពិនិត្យឈាមហើយតែពុំបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណានោះទេនឹងទទួលបានប្រាក់ចំនួន ១ ០០០យន់ (១៤២ ដុល្លារអាម៉េរិក)

+ កម្រិតទី ២៖ សម្រាប់អ្នកដែលត្រូវបានគេសង្ស័យថាមានផ្ទុកវីរុសហើយត្រូវរស់នៅដាច់ដោយឡែកមួយរយៈសិន ដើម្បីតាមដានសុខភាពនឹងទទួលបានប្រាក់ចំនួន ២ ០០០យន់ (២៨៤ ដុល្លារអាម៉េរិក)

+ កម្រិតទី ៣៖ សម្រាប់អ្នកដែលត្រូវបានគេរកឃើញថាបានឆ្លងវីរុស COVID-19 នឹងទទួលបានប្រាក់លើកទឹកចិត្តរហូតដល់ ១០ ០០០ យន់ (១ ៤២០ ដុល្លារអាម៉េរិក)។

គោលការណ៍លើកទឹកចិត្តនេះត្រូវបានគេមើលឃើញថា ជាចំនួនទឹកប្រាក់ដ៏ច្រើនមួយហើយវាក៏ជាវិធីបង្កាការរាតត្បាតនៃវីរុស COVID-19 យ៉ាងមានប្រសិទ្ធភាពផងដែរ។ សូមបញ្ជាក់ថា ស្រុក Qianjiang មានប្រជាជនសរុបប្រមាណជា ១ លាននាក់ ហើយប្រជាពលរដ្ឋនៅក្នុងស្រុកមួយនេះចំនួន ១៩៧ នាក់ត្រូវបានគេរកឃើញថាបានឆ្លងនូវវីរុស COVID-19៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open