មេទ័ពកម្ពុជា-ឡាវ ចរចា​តាំងពីរ​ថ្ងៃ​ហើយ តែ​មិនទាន់​ត្រូវ​គ្នា នឹង​ទុក​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ ដោះស្រាយ ដើម្បី​បញ្ជៀ​ស​ការប៉ះទង្គិច​

(​ភ្នំពេញ​)៖ ស្ថានភាព​នៅ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ នៅ​ចំណុច​មុំ​បី​នោះ មាន​ស្ថានភាព​ធម្មតា ហើយ​លោក​ថា ពុំមែន​ជាការ​ប្រឈមមុខ​ដាក់គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ​ឡើយ​។ នេះបើតាមលោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក បាន​ប្រាប់សារព័ត៌មានក្នុងស្រុក នៅយប់ថ្ងៃទី២៣សីហានេះ។

លោកថា មេបញ្ជាការ​កងទ័ព​ក​ម្ពុ​ជា​-​ឡាវ នៅ​តំបន់​ព្រំដែន​នោះ បាន​ជួបចរចា​គ្នា តាំងពីរ​ថ្ងៃ​ហើយ ហើយ​នៅ​ថ្ងៃទី​២៣​សីហា​នេះ ក៏បាន​ជួបចរចា​គ្នា​បន្តទៀត ដើម្បី​បញ្ជៀ​ស​ការប៉ះទង្គិច​។ តែ​មិនទាន់​ត្រូវ​គ្នា​នៅឡើយ​ទេ ហើយ​កងទ័ព ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ ដោះស្រាយ​។​

​លោក ម៉ៅ ផល្លា ក៏បាន​បដិសេធថា ទាំង​កម្ពុជា និង​ទាំង​កងទ័ព​ឡាវ មិនមាន​បង្កើន​កម្លាំង​ទ័ព ដូច​ការផ្សព្វផ្សាយ​នោះទេ​។ មេបញ្ជាការ​កងទ័ព​ទាំងពីរ ក៏បាន​ជួបចរចា ពិភាក្សាគ្នា តាំងពី​មួយថ្ងៃ​ពីរ​ថ្ងៃមុន រហូតដល់​ថ្ងៃនេះ​ទៀត គឺ​យើង​កំពុង​ចរចា​គ្នា​។ បើ​ចរចា នៅតែ​មិនត្រូវ​គ្នា គឺ​យើង​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ ដោះស្រាយ​។​

​យ៉ាងណាក៏ដោយ លោក ម៉ៅ សុផាន់ បញ្ជាក់ថា ការឈរជើង​នៅ​តំបន់​មុំ​បី​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ ដោយសារតែ​ឡាវ​អះអាងថា តំបន់​ព្រំដែន​នោះ ជា​ទឹកដី​របស់ខ្លួន ខណៈដែល​កម្ពុជា​យើង ក៏បាន​ចាត់ទុកថា នៅ​ចំណុច​ទន្លេរពៅ ក្នុង​តំបន់​មុំ​បី នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ជា​ទឹកដី​របស់​កម្ពុជា​យើង​ដែរ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds