លោក សេង​ ពិទូរ្យ ម្ចាស់ឈ្មោះក្នុងកាតគ្រី Ranger Rover ស្លាកលេខ 2-AF 7777 បានចេញសេចក្តីប្រកាសថា បានលក់រថយន្តប្រមាណ ៣ ឆ្នាំហើយ បច្ចុប្បន្នលោកកំពុង បំពេញ​បេសកកម្ម​នៅរុស្ស៉ី…

កាលពីថ្ងៃមិញនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Range Rover មួយគ្រឿងបើកយ៉ាងលឿនដល់ផ្លូវបែកជាបួន បានបុកនារីជានិស្សិតម្នាក់ ព្រមទាំងវិដេអូកាមេរ៉ាសុវត្ថិភាពបានបញ្ចេញផងនោះរឹតតែរន្ធត់ថែមទៀត។ ហើយមុននេះបន្តិចលោកផែង វណ្ណៈ ក៏បានបង្ហោះពីកាតគ្រីឡានដែលមានឈ្មោះលោកសេង ពិទូ ជាម្ចាស់ឡានផងដែរ តែឥឡូវនេះអតីតម្ចាស់រថយន្ត Range Rover គឺលោកសេង ពិទូ បានធ្វើការចេញបកស្រាយលើហ្វេសបុកថា៖

“ខ្ញុំ​បាទ​ សេង​ ពិទូរ្យ​ សូម​ប្រកាស​ជា​សាធារណៈ​ថា​ ឡាន​ Range Rover លេខ​ 2-AF 7777​ដដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​និស្សិត​ម្នាក់​បាន​ស្លាប់​ បច្ចុប្បន្ន​មិន​មាន​ជា​ឡាន​របស់​ខ្ញុំ​ទេ​ ដោយសារ​ឡាន​នេះ​ខ្ញុំ​បាន​លក់​ ប្រមាណ 3​ ឆ្នាំ​ហេីយ​ ដោយឡែក​ បច្ចុប្បន្ន​នេះ​ ថ្ងៃ​កេីត​ហែត​ ខ្ញុំ​កំពុង​បំពេញ​បេសកកម្ម​នៅ​ សហព័ន្ធ​រុស្ស៊ី​។ សូម​បង​ ប្អូន​ជ្រាប​ជា​ព័ត៌មាន។ ក្នុង​ពេល​នេះ​ផង​ដែរ​ ខ្ញុំ​សូម​ឲ្យ​ម្ចាស់​ឡាន​បច្ចុប្បន្ន​ សូម​ចេញ​មុខ​មក​ដោះស្រាយ​ ជាមួយ​គ្រួសារ​ សព​ និង​ ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់។”៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open