Detail Top Banner – Loto

មិនធម្មតាទេបទល្មើសគ្រឿងញៀនប្រើសុទ្ធតែកាំភ្លើងទំនើបនិងកាំបិតជាច្រើនដើម

(បាត់ដំបង) ៖ បទល្មើសគ្រឿងញៀនបច្ចុប្បន្នពេលបង្រ្កាបបានសុទ្ធតែមានអាវុធខ្លីវែង!នរបាលស្រុកបរវេលបង្រ្កាបនិងឃាត់ជនសង្ស័យ០៣នាក់ជាបន្តបន្ទាបក្នុងបទល្មើសគ្រឿងញៀនបានទាំងកាំភ្លើងនិងអាវុធជាប្រភេទដាវច្រើនដើម។

លោកវរសេនីយ៍ទោ ស៊ាន សុខណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការនេះដែរធ្វើឡើងកាលពីថ្ងៃទី១៨និង១៩ ខែមិនា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រស្រុកបវេល នៃខេត្តបាត់ដំបង។

ដែលជាជំហានដំបូងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម ស៊ីណុច ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល រួមជាមួយវត្ថុតាងថ្មញៀនប្រភេទម៉ាតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១កញ្ចប់ទម្ងន់ ១២,២៩ក្រាម។

ក្រោយធ្វើការឃាត់ខ្លួនសាកសួររួមទាំងចំលើយសារភាពរបស់ជនសង្ស័យ និងដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា នួន សាន ផងនោះសមត្ថកិច្ចជំនាញបានបន្តតាមឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ដែលទី០១មានឈ្មោះ លឿន សុវណ្ណ ហៅពួញ ភេទប្រុស អាយុ២៦ឆ្នាំ និងទី០២ឈ្មោះ ឈាង វណ្ណធី ភេទប្រុស អាយុ ៣៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសៀម ឃុំអំពិលប្រើដើម ស្រុកបវេល ខេត្តបាត់ដំបង។

ជាមួយគ្នាទៅនឹងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន: -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ១៨កញ្ចប់ទម្ងន់ ៣០,៦១ក្រាម -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ -ទូរស័ព្ទដៃចំនួន០២គ្រឿង -នាឡិកាដៃចំនួន០៣គ្រឿង -កាំបិតចំនួន០៤ដើម -កាំភ្លើងម៉ាកម៉ាត់តាយ៉ែតចំនួន០១ដើមបង់០១ -គ្រាប់ចំនួន១៧គ្រាប់ -ម៉ូតូចំនួន០២គ្រឿង -ចិញ្ចៀនចំនួន០១វង់ -និងប្រាក់ខ្មែរចំនួន៥០០០០០ម៉ឺនរៀល។

លោកនាយការិយាល័យដដែលបានបញ្ជាក់ទៀតថា ជនសង្ស័យទាំងបីនាក់រួមនិងវត្ថុតាងរហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាការ ដែលក្នុងជនសង្ស័យឈ្មោះ សោម សុីណុច មានបូកដីកាបង្គាប់អោយនាំខ្លួនលេខ២៣៦ត.ព្រ ចុះថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ របស់ចៅក្រមសុើបសួរ ញាណ សុវណ្ណ នៃសាលាដំបូងខេត្តបាត់ដំបង ក្នុងបទល្មើស ហឹង្សាដោយចេតនាមានស្ថានទំងន់ទោស ប្រព្រឹត្តនៅចំណុចភូមិដាច់ព្រាត់ ឃុំល្វាស្រុកបវេល ខេត្តបាត់ដំបង៕

អត្ថបទ ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open