Detail Top Banner – Loto

ឈ្មួញមួយចំនួនក្នុងខេត្តតាកែវ ឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តអនុញ្ញាតឲ្យជ្រូកនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងកំណប់កែវ

(តាកែវ) ៖ នាពេលថ្មីៗកន្លងមកនេះ អាជ្ញាធរប្រទេសវៀតណាម បានធ្វើការជូនដំណឹងស្ដីពីករណីមានផ្ទុះ ជំងឺប៉េស្ដជ្រូអាហ្រ្វិក ក្នុងខេត្តចំនួន២ របស់ខ្លួន យ៉ាងណាក្ដី នៅតែមានឈ្មួញមួយចំនួន នៅខេត្តតាកែវ ដែលឃុបឃិតជាមួយ អាជ្ញាធរពាក់ព័ន្ធ នៅតែបន្តអនុញ្ញាតឲ្យជ្រូកនាំចូលពីប្រទេសវៀតណាម តាម ច្រករបៀងកំណប់កែវ ហៅយិនយ៉ា ស្ថិតនៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ដដែល។

 

បើយោងតាមក្រុមប្រជាពលរដ្ឋ បានបង្ហើបប្រាប់នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩ ដោយបាននាំគ្នារិះគន់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក ថៃ លី ប្រធានបសុព្យាបាល និងផលិតកម្មសត្វខេត្តផ្ទាល់តែម្ដង ក្រោមហេតុផលបន្តបើកដៃឲ្យក្រុមឈ្មួញនាំជ្រូកពីវៀតណាម តាម ច្រករបៀងជាច្រើនរយក្បាលហើយ ដោយគ្មានការត្រួតពិនិត្យមើលអ្វីបន្តិចសោះឡើយ គឺត្រួត ពិនិត្យ មើលតែលុយតែប៉ុណ្ណោះ បណ្ដោយឲ្យជ្រូកនាំចូលមកដល់កណ្ដាលខេត្តហើយ ទើបនាំគ្នីគ្នាចុះទៅ បង្រ្កាបថតបង្ហោះផ្សាយ អួតបង្ហាញដាក់ថ្នាក់លើថាខ្លួនខំប្រឹងធ្វើការខ្លាំងណាស់ អនុវត្តន៍បាន ខ្ជាប់ខ្ជួនណាស់ ប៉ុន្តែជាក់ស្ដែងសម្ងំចាំយកតែលុយប៉ុណ្ណោះ គ្មានបានគិតពីសុខភាពរបស់ប្រជាពលរដ្ឋ នោះឡើយ។

 

តំណាងក្រុមប្រជាពលរដ្ឋ នៅតែមានចម្ងល់ថា ប្រសិនសត្វជ្រូកទាំងនោះមានលិខិត បញ្ជាក់ពីសុខភាព ទទួលស្គាល់ពីអាជ្ញាធរវៀតណាមទៅហើយ ហេតុអ្វីនៅតែបន្តនាំចូលតាមច្រករបៀង មិននាំ ចូលតាមច្រកអន្តរជាតិភ្នំដិន ប្រសិននាំចូលតាមច្រករបៀង គឺនៅតែគ្មានច្បាប់ដដែល? ដែលជាហេតុធ្វើឲ្យបាត់បង់ចំណូលជាតិថែមទៀតផង ពីការនាំចូលសត្វជ្រូកនេះ ? ជាក់ស្ដែងក្រុមមន្រ្តី បសុព្យាបាលខេត្តតាកែវ ដឹកនាំដោយ លោក ថៃ លី និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើចុះបង្រ្កាប ទីតាំងដុះស្លែរមួយកន្លែង ស្ថិតនៅភូមិដើមផ្អៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ដែលល្ប៏ខាងនាំជ្រូកចូល ពីប្រទេសវៀតណាម យកមកស្ដុកទុកដើម្បី ចែកចាយ ទៅលើទីផ្សារ។

 

ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋ លោក ថៃ លី នាយការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត បានឲ្យដឹងថា បន្ទាប់ពីមានសារាចរណែនាំពីរដ្ឋមន្ត្រី នឹងអគ្គនាយក ដ្ឋានហើយនោះ កម្លាំងរបស់លោកតែងតែចុះល្បាតនឹងពិនិត្យ នៅតាមច្រករបៀង ដែលឈ្មួញបាននាំ ជ្រូកចូលនាពេលកន្លងមកជាប្រចាំគ្រប់ច្រកល្ហកផងដែរ។

 

លោកនាយការិយាល័យបានបន្តទៀតថា ចំពោះឈ្មួញនឹងជាម្ចាស់ទីតាំង ដែលបានលួចនាំជ្រូក ចូលមកស្តុបទុក ដើម្បីធ្វើការចែកចាយដល់ទីតាំងសត្តឃាត សម្រាប់កាប់សាច់លក់នោះមានឈ្មោះ សាន រ៉ា ភេទប្រុស រស់នៅភូមិឃុំខាងលើ ហើយសត្វជ្រូក ដែលកម្លាំងជំនាញចាប់បានជាក់ស្តែង មានចំនួន២៥ក្បាល។ ក្រោយពីចាប់បានហើយកម្លាំងជំនាញ ក៏បាននាំយកសត្វជ្រូកទាំងអស់នោះ មករក្សាទុកនៅការិយាល័យផលិតកម្ម នឹងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds