អ្នកនាំពាក្យក្រសួង​ការងារ ៖ ​កម្មករ-និយោជិត ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ត្រូវអនុវត្តតាមបញ្ញតិនៃច្បាប់ការងារ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានអះអាងថា ​កម្មករ-និយោជិត ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ត្រូវអនុវត្តតាមបញ្ញតិនៃច្បាប់ការងារ។

ថ្លែងប្រាប់Fast News តាមTelegram នៅ​ព្រឹក​ថ្ងៃ​ទី ២១ មីនា នេះលោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អោយដឹង​ថា ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ត្រូវអនុវត្តតាមបញ្ញតិនៃច្បាប់ការងារ។ កញ្ចប់ថវិការ ក្រសួងកំពុងរៀបចំទៅតាមបញ្ជីឈ្មោះដែលក្រសួង និងរដ្ឋបាលរោងចក្រស្រង់។

 

ជាមួយគ្នានេះដែរសម្រាប់កម្មករ នយោជិត ដែលត្រូវរំសាយពីការងារ អ្នកនាំពាក្យរូបនេះបានអោយដឹងថា ក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារនៃក្រសួងការងារចុះដល់រោងចក្រ ដើម្បីផ្តល់ឱកាសការងារជិត ៣០០០ កន្លែងក្នុងរោងចក្រ សហគ្រាសនៅជុំវិញតំបន់កម្មកររស់នៅ ដើម្បីឱ្យគាត់មានការងារថ្មីធ្វើ និងមានប្រាក់ចំណូល។

សូមបញ្ជាក់ផងដែរថា យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ១៦៦ ថ ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់ សាលាដំបូងរាជធានីភ្នំពេញ ស្តីពីការរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ និងសម្ភាររបស់ ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដោយមានការតម្កល់ប្រាក់កក់របស់អ្នកដេញថ្លៃតាមនីតិវិធីដេញថ្លៃ ទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុននោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានថវិកាដែលអាច បើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត។

បើតាមក្រសួងអះអាងថា បងប្អូនកម្មករនិយោជិត អញ្ជើញទៅសាលាខណ្ឌដង្កោ ដែលមានអាសយដ្ឋាន ផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ នេះតទៅ តាមបញ្ជីឈ្មោះ និងលេខរៀងដែលក្រសួងនឹងបិតនៅសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៣ ខែមីនា មុនបើកផ្តល់។ ១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕លោក កត្តា អ៊ន៖បុគ្គលឈ្មោះហេង សួរដែលទទួលបានដីព្រៃបូកគោមិនមែនជារដ្ឋមន្ត្រីហេង សួរទេ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds