ក្រុមហ៊ុន Leader Energy និងអង្គការ សំអាតទន្លេ សមុទ្រ សម្ភោធបើកយុទ្ធនាការសំអាតទន្លេ រយៈពេល ៥ឆ្នាំនៅកម្ពុជា

(ភ្នំពេញ) ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) បានចាប់សម្ពោធបេសកកម្មស ”អាតទន្លេនៅកម្ពុជារយៈពេលប្រាំឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាពិសេសសរាមនៅក្នុងទឹកដែលកំពុងបំពុលទឹកទន្លេ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន Leader Energy និងអង្គការសំអាតទន្លេ សមុទ្រ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ 2023 ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារប្រព័ន្ធអេកូឡូស៊ី ទន្លេជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា។ យុទ្ធនាការការនេះរហូតដល់ឆ្នាំ២០២៨ ហើយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើការអប់រំការយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជា ពលរដ្ឋសហគមន៍នៅក្នុងមូលដ្ឋាន។

ជាមួយនឹងការគាំទ្រ ថវិការដែលមានទឹកប្រាក់សរុបចំនួន ៤៦៦០០០ ដុល្លារ ក្រុមហ៊ុន Leader Energy ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះបេសកកម្មមួយនេះ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ចំពោះការគ្រប់គ្រងបរិស្ថាន និង បានបង្ហាញពីក្រុមហ៊ុនដែលមានភាពទទួលខុសត្រូវខ្ពស់ទៅលើការស្រលាញ់បរិស្ថាន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជំនួយហិរញ្ញវត្ថុនេះនឹងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋាន កិច្ចសហការយ៉ាងសកម្មជាមួយអ្នកពាក់ព័ន្ធក្នុងសហគមន៍ សម្រាប់សកម្មភាព លើកកម្ពស់ការយល់ដឹង និងសកម្មភាពសិក្សា ស្រាវជ្រាវដើម្បីបង្កើនការគ្រប់គ្រងកាកសំណល់ ឲ្យកាន់តែប្រសើរ។ លើសពីនេះ បេសកកម្មនេះនឹងទទួលបានអត្ថប្រយោជន៍ពីការចូលរួមយ៉ាងសកម្មពីសំណាក់ បុគ្គលិក ក្រុមហ៊ុនLeader Energy”។

ផ្នែកសំខាន់ៗ នៃការឧបត្ថម្ភរួមមាន ការផ្តល់ទូកកំចាត់សំរាមសម្រាប់ក្រុមកាងារ រថយន្តដឹកទំនិញធុនតូច និងម៉ូតូកង់បី ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសអាតសំរាមតាមដងទន្លេ ការងារនានារបស់សហគមន៍មូលដ្ឋានជាភ្នាក់ងារសអាត សម្រាប់ ការថែរក្សា ច្រាំងទន្លេ និងកម្មវិធីការលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់ ដល់សាលារៀន និងសហគមន៍ដែល ស្ថិតនៅតាមដងទន្លេ និងប្រជាពលរដ្ឋដែលកំពុងរស់នៅជិត តំបន់ប្រតិបត្តិការ របស់ក្រុមហ៊ុន Leader Energy។

ក្រុមហ៊ុន Leader Energy ជាក្រុមហ៊ុនដែលដំណើរការជាក្រុមហ៊ុនផលិតថាមពលឯករាជ្យ (IPP) ប្រកាន់ខ្ជាប់នូវ គោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) នៅក្នុងអាជីវកម្មរបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ ភាពជាដៃគូជាមួយ អង្កការ សំអាតទន្លេ សមុទ្រ ដែលជាអង្គការមិនរកប្រាក់ចំណេញ និងចូលរួមជួយសង្គមជាតិ ដើម្បីផ្តួចផ្តើម បេសកកម្មនេះនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តក្រចេះ ដែលបានចាប់ផ្ដើមនៅក្នុងខែតុលា ឆ្នាំ2021 នៅក្នុងរយៈពេលដ៏ខ្លី ចាប់ពីខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤ កាកសំណល់ប្រមាណជាង ៨០ តោនត្រូវបាន ប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ ទូក កំចាត់សំរាម ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាម ដងទន្លេ ជាភ្នាក់ងារប្រមូលសំរាប់របស់អង្គការ។ បរិមាណនេះបានបន្ថែមទៅលើ ចំនួនសំរាមដែលប្រមូលបាន សរុបរហូតទៅដល់ ១,៦៩៣.០៩ តោន ដោយអង្គការសំអាត ទន្លេ សមុទ្រ។

ការចូលរូបក្នុងការប្រមូល សំរាបតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅ រកទន្លេដែលគ្មានការបំពុល ដោយថង់ប្លាស្ទិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ បេសកកម្ម នឹងធ្វើឱ្យប្រសើរឡើងនូវ ស្ថានភាពសេដ្ឋកិច្ចនៃសហគមន៍ដែលរងផលប៉ះពាល់នៅតាមដងទន្លេ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ មូលដ្ឋាន និងតាមសាលារៀន។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា “បេសកកម្មនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី០៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិ និង គាំទ្រដល់ យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និង ចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត ការកាត់បន្ថយ​ប្លាសស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព “។ ប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព “។

ចំណែកលោក Dato Sean H’ng Chun Hsiang Executive Deputy Chairman នៃក្រុមហ៊ុន Leader Energy បានអោយដឹងថា “ភាពជាដៃគូរបស់យើងជាមួយ ROC ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ មុតមាំរបស់យើង ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ចក្រា អោយមានភាពល្អប្រសើរ និងការថែទាំសហគមន៍។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផល បទះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុង ទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍ មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ”។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា “យើងអាចសំអាត កាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេល តែពី៥ ទៅ ៦ឆ្នាំបាន ប៉ុន្តែដើម្បីរក្សាទន្លេ ឲ្យមានអនាម័យជារៀង រហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់គឺជាគន្លឹះដ៏សំខាន់ ដែលត្រូវអនុវត្តន៍” លោកបានបន្ថែមថា ទន្លេគឺជាសសៃឈាមនៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ី, និងជាប្រភពផត់ផ្គង់ចំណីអាហារ ដល់មនុស្សសត្វ។ ជាមួយគ្នានេះ ស្ថានភាពទន្លេ កំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការបំពុល ដោយកាកសំណល់ប្លាស្ទិក និង សំណល់ផ្សេងៗទៀត ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់តុល្យភាពនៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ប៉ះពាល់ដល់ ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើប្រភពទឹកទាំងនេះទៀតផង។

ការប្តេជ្ញាចិត្តក្នុងការ សំអាតទន្លេឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើងក្នុងនាមជា ក្រុមហ៊ុន និងជាពលរដ្ឋដែលមានការ ទទួលខុសត្រូវខ្ពស់ទៅលើការថែទាំបរិស្ថានផងដែរ ។ ដើម្បីធានាបាននូវ ការរក្សាអនាម័យ ប្រកបដោយនិរន្តរភាព បេសកកម្ម នេះលើសពីការ សំអាតកាកសំណល់ចេញពីក្នុងទន្លេ។ កាកសំណល់ផ្សេងៗដែលប្រមូលចេញទន្លេទាំងអស់ត្រូវបាន បម្លែងជាថាមពលប្រើប្រាស់ឡើងវិញដើម្បីរក្សាបរិស្ថានល្អ។ អាទិភាពនៃភាពជាដៃគូរវាង ក្រុមហ៊ុន Leader Energy និងអង្គការសំអាតទន្លេ សមុទ្រ គឺដើម្បីលើកកម្ពស់ការយល់ដឹង អំពីការគ្រប់គ្រងសំណល់ នៅតាមមូលដ្ឋាន ដោយបញ្ចូលទៅក្នុងកម្មវិធី សិក្សានៅតាម សាលារៀន និងសហគមន៍។ គំនិត ផ្តួចផ្តើមនេះនឹងត្រូវបានពង្រឹងដោយក្របខ័ណ្ឌទូលំទូលាយដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងកម្មវិធីស្ម័គ្រចិត្ត ពីបុគ្គលិកក្រុមហ៊ុន ដើម្បីជំរុញការយល់ដឹងកាន់តែស៊ីជម្រៅ និងការប្តេជ្ញាចិត្តចំពោះការអនុវត្តការគ្រប់គ្រងសំណល់ ប្រកបដោយការទទួលខុសត្រូវ៕May be an image of 5 people and textMay be an image of 8 people, temple and textMay be an image of 5 people and textMay be an image of 5 people, dais and textMay be an image of 12 people, temple and textMay be an image of 1 person, dais and textMay be an image of 11 people, dais and textMay be an image of 14 people and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds