Detail Top Banner – Loto

អ្នកបរបាញ់សត្វព្រៃម្នាក់ដើរជាន់មីនផ្ទុះដាច់ជើងរបួសធ្ងន់

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ ម៉ោង 08:47 AM

(ដោយ៖ យឺន សីហា)

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ២០នាទីយប់ នៅត្រង់ចំណុចចំរ៉ាក់ភ្នំពើយតារុន ចម្ងាយប្រហែល ១៤០០ម៉ែត្រ ខាងកើតភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យមានករណី ប្រជាពលរដ្ឋដើរជាន់មីនបណ្ដាលអោយផ្ទុះដាច់ត្រឹមក.ជើងខាងស្ដាំយ៉ាងធ្ងន់ធ្ងរ។

សមត្ថកិច្ចបានអោយដឹងថា​ មូលហេតុគឺដើរឆ្លុះសត្វព្រៃនៅពេលយប់។ ជនរងគ្រោះមានឈ្មោះភាព សំណាង ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដងទង់​ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។សមត្ថកិច្ចបានបន្ថែមទៀតថា បច្ចុបន្បជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យខេត្តឧត្ដរមានជ័យ៕

ប្រភព៖ កម្ពុជាថ្មី

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds