គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ក្នុងខេត្តមួយចំនួន

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ចូលរួមក្នុងសិក្ខាសាលា ប្រកាសបើកជាផ្លូវការ “គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា” ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះ មានគោលបំណងដើម្បី កែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់ការគាំទ្រផ្នែកសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ដើម្បីអាចអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងការរៀបចំសាងសង់ ទីលានទុកដាក់សំរាម ដែលមាន លក្ខណៈស្តង់ដាអនាម័យបរិស្ថាននៅខេត្តគោលដៅមួយចំនួនរួមមាន ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds