ករណី​អគ្គីភ័យ​កំពុង​តែ​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្រោយព្រះ​បរមរាជវាំង​ សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​

រាជធានីភ្នំពេញ​៖​ នៅវេលាម៉ោង​ ១០:០០ នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ សុខ បូរិន ភេទ ប្រុស អាយុ ៦៧​ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ​ លក់នំបុ័ង។

+​ ប្រភេទសំណង់: ថ្មបេតុងទំហំ ០៨ម៉ែត្រ x០៨ម៉ែត្រ។
+​ ខូចខាតសម្ភារៈ ឆេះឈើ​ប្រក​ស័ង្កសី​អស់ទាំងស្រុងហើយរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន០២គ្រួសារមាន​សណ្ឋាគារ​បែកបញ្ចក់មួយចំនួនហើយនិងផ្ទះជាន់លើ​ខូចខាត​ប្រហែល២០% ។
+​ មូលហេតុៈ​ បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​។
-​ ស្លាប់​មនុស្ស​ :​ គ្មាន ។
-​ របួស​មនុស្ស​: គ្មាន ។
+​ កងកម្លាំង​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យចំនួន ១១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១​ រថយន្ត​ ស្មើនឹង ៤៤ម៉ែត្រគូប។
-​ រថយន្តជំនួយអន្តរាគមន៍: រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ស្រាបៀកម្ពុជាចំនួន ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ចំនួន​ ០១​ រថយន្ត​ ស្មើរនឹង​ ០៦ម៉ែត្រគូប ។
-​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុងកោះពេជ្រចំនួន​ ០៣​ គ្រឿង​ ពុំបានប្រើប្រាស់​ទឹក ។
​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង ១០:៣០ នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open