ប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេប្រមាណជាង ៩០០គីឡូក្រាមនាំចូលត្រូវបានមន្រ្តីជំនាញឃាត់ និងចាប់បាននៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ​ ក.ប.ប. ខេត្តបន្ទាយមានជ័យសហការជាមួយសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសាច់បង្កកចម្រុះដែលនាំចូលតាមច្រករបៀង។ តាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេទាំងអស់នោះដឹក និងផ្ទុកពុំបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងនាំឱ្យផលិតផលទាំងអស់នោះបានខូចគុណភាព។
ក្រោយពីទទួលបានលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានស្នើសុំព្រះរាជអាជ្ញារងធ្វើការដុតកម្ទេចចោលភ្លាមៗតែម្ដង។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds