ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ បង្ហើបថាធ្លាប់ត្រូវគេធ្វើអំពើផ្លូវងងឹតដាក់ តែសំណាងបានព្រះអង្គចន្ទមុនីជួយ

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានសរសេររៀបរាប់ថា៖ “ខ្ញុំសូមបើកបង្ហាញរឿងមួយនេះជាសាធារណៈចុះដើម្បីឱ្យអ្នកមិនជឿលើផ្លូវងងឹតយកទៅពិចារណារូបនេះគេជួលគ្រូចេះមន្តខ្មៅដាក់អំពើលើខ្ញុំ ហើយព្រះអង្គចន្ទមុនីជាអ្នកមើលឃើញ ដោយព្រះអង្គបិទព្រះនេតមើលពីវត្តតាសុតមកឃើញរូបនេះកប់នៅមុខផ្ទះខ្ញុំ។

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ បន្តថា៖ “ព្រះអង្គបានបញ្ជូនអ្នកចេះយករូបនេះចេញពីផ្ទះខ្ញុំបានដោយជោគជ័យ នេះជាមូលហេតុដែលខ្ញុំជឿលើផ្លូវងងឹត ហើយខ្ញុំក៏អហោសិកម្មដល់អ្នកដាក់អំពើខ្ញុំនោះដែរ សូមឱ្យរួចកម្មពៀរនឹងគ្នាចុះ។ រឿងនេះបើធ្លាក់លើអស់លោកដែលមិនជឿទើបដឹងខ្លួន ខ្ញុំនឹងបង្ហោះVideoពេលគ្រូធ្វើពិធីដករូបនេះចេញពីផ្ទះខ្ញុំ”។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds