រដ្ឋមន្ត្រីបរិស្ថាន ជួបពិភាក្សាការងារជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងជំនូបនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «ឯករាជ្យភាព និងភាពជាម្ចាស់គឺជាគោលនយោបាយអាទិភាពចំបងនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលមានមុំស្នូល៣ គឺគោលនយោបាយ រដ្ឋបាលឌិជីថល និងការផ្សព្វផ្សយដែលនឹងជួយឱ្យក្រសួងបរិស្ថានអាចក្លាយជាអង្គភាពមានសម្បទា (Accredited Entity) ដើម្បីកៀគរថវិកាពីមូលនិធិបៃតងទាក់ទងនឹងការប្រែប្រួលអាកាស ធាតុ (Green Climate Fund) »។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានរាយការណ៍ពីវឌ្ឍនភាពការងារដែលក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តទី៧នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលជាង៦ខែកន្លងមកនេះ ហើយ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានចែករំលែកផងដែរនូវចំនុចសំខាន់ៗនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងលទ្ធផលការងារដែលសម្រេចបានកន្លងមក រួមមានភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការនី ព្រះសង្ឃ ប្រជាពលរដ្ឋប្រមាណជាង៥លាននាក់/អង្គ -ល-។

ឯកឧត្តមបណ្ឌិត ក៏បានថ្លែងជម្រាបអង្គប្រជុំផងដែរពីវិធានការអនុវត្តច្បាប់១០០ភាគរយ របស់ក្រសួងបរិស្ថានលើបទល្មើសធនធានធម្មជាតិ និងការពារព្រៃឈើដើម្បីលក់ឥណទានកាបូន ក៏ដូចជាការដាក់ចេញនូវយុទ្ធនាការចែកជូនកូនឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំ ជូនប្រជាពលរដ្ឋដាំជារាងរាល់ឆ្នាំ និងការជំរុញសហគមន៍អព្យាក្រិតកាបូនតាមរយៈការលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍។

ជាការឆ្លើយតប ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត និងអង្គប្រជុំបានអបអរសារទនូវសម្ធផលដែលក្រសួងបរិស្ថាន សម្រេចបានក្នុងរយៈពេលដ៏ខ្លី និងបានគាំទ្រនូវវិធានការអនុវត្តច្បាប់១០០ភាគរយ របស់ក្រសួងបរិស្ថានលើបទល្មើសធនធានធម្មជាតិ ការដាក់ចេញនូវយុទ្ធការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោម ប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និងយុទ្ធនាការចែកជូនកូនឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំជូនប្រជាពលរដ្ឋដាំជារៀងរាល់ឆ្នាំ៕May be an image of 14 people and textMay be an image of 1 person, dais and textMay be an image of 6 people, dais and textMay be an image of 5 people, dais and textMay be an image of 3 people, dais and textMay be an image of 3 people, dais and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds