ករណីអគ្គិភ័យមួយ​កន្លែងនៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ​៖​ នៅវេលាម៉ោង​ ០១និង២០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងបានកើតឡើងនៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
១-​ ម្ចាស់ទីតាំងមានឈ្មោះ អ៊ុក ចាន់ថន ភេទ ប្រុស អាយុ ៥៤​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ។
២-​ ម្ចាស់ទីតាំងមានឈ្មោះ ជុំ ញៀនពិសិដ្ឋ ភេទ​ ប្រុស អាយុ​ ៤១​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ រត់ម៉ូតូកង់បី។
+​ មូលហេតុ: បណ្តាល​មក​ពី​ការដុតសំរាមបង្ករជាអគ្គីភ័យតែម្តង។
-​ ប្រភេទសំណង់: ឈេី​ស័ង្កសី​មានទំហំ ០៨ម៉ែត្រx១៥ម៉ែត្រ។
-​ ខូចខាតសម្ភារៈ ឆេះផ្ទះឈើ​ស័ង្កសី​ចំនួន០២ខ្នងអស់ទាំងស្រុង។
-​ ស្លាប់​មនុស្ស​ :​ គ្មាន ។
-​ របួស​មនុស្ស​: គ្មាន ។
+​ កងកម្លាំង​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យ​ចំនួន ១៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥​ រថយន្ត​ ស្មើរនឹង ៩០ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦ម៉ែត្រគូប ។
-​ រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​ OCIC ចំនួន​ ០៣​ គ្រឿង​ ប្រើប្រាសទឹកអស់​ ០៣​ រថយន្ត​ ស្មើនឹង​ ១៨​ម៉ែត្រគូប ។
​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង ០២នឹង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open