លទ្ធផលដែលក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) ក្រសួងមហាផ្ទៃ ចុះបើកប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ

អនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រសួងមហាផ្ទៃ (Scammed online) បានចុះប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ ពីរថ្ងៃជាប់គ្នា លើទីតាំងចំនួន ០៣។ ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ ក្រុមការងារសូមជូននូវលទ្ធផលដូចខាងក្រោម៖
១/.នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទី១៖ អតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) រកឃើញជនបរទេស១៧២នាក់ (ស្រី៤៣នាក់), មាន៤សញ្ជាតិ (វៀតណាម ១០៩នាក់ (ស្រី១៧នាក់), ថៃ៥៤នាក់ (ស្រី២៤នាក់), ចិនតៃវ៉ាន់ ៨នាក់(ស្រី២នាក់) និងចិន១នាក់។ អ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ ចិនតៃវ៉ាន់ ៤រូប (ស្រី២នាក់) និងចិន១នាក់ កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។ សម្រាប់ជនបរទេសចំនួន ១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់ ថៃ ៥៤នាក់ ចិនតៃវ៉ាន់ ៤នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។
២/. នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទី២ រកឃើញជនជាតិខ្មែរចំនួន ២៧៩នាក់ (ស្រី២២៧នាក់) និងរកឃើញជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់, មីយ៉ាន់ម៉ា១នាក់)។ សម្រាប់ជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់ មីយ៉ាន់ម៉ា១នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។
គោលបំណងនៃប្រតិបត្តិការនេះ គឺលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds