រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ការរៀបចំសប្តាហ៍គាំពារសង្គមឆ្នាំ២០២៤ គឺដើម្បីបន្តគិតគូសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមកម្ពុជា

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា ការរៀបចំសប្តាហ៍គាំពារសង្គមឆ្នាំ២០២៤ ក្រោយប្រធានបទ «បន្តកសាងប្រព័ន្ធការពារសង្គមដើម្បីចីរភាព និងភាពធន់» គឺដើម្បីបន្តគិតគូសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមកម្ពុជា។

ថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៤ នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានអោយដឹងថា ការរៀបចំសប្តាហ៍គាំពារសង្គមឆ្នាំ២០២៤ នេះជាលើកទី៣ហើយ ចាប់តាំងពីបានបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧មក។ ការរៀបចំកម្មវិធីសប្តាហ៍គាំពារសង្គមចំនួន២លើកកន្លងទៅ ទទួលបានលទ្ធផលគូជាទីមោទន និងធាតុចូលសំខាន់ៗដែលត្រូវបានប្រើប្រាស់។ ជាមួយភាពជោគជ័យកន្លងទៅការរៀបចំសប្តាហ៍សង្គមគាំពារសង្គមកម្ពុជាឆ្នាំនេះ បានបោះជំហ៊ានមួយកម្រឹតទៀតទៅថ្នាក់តំបន់ ដែលមានការចូលរួមពីអ្នកជំនាញមកពីបណ្តាលប្រទេសនានា ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន។

ឯកឧត្តម បន្តថា«ផ្អែកលើសមិទ្ធផល និងបទពិសោធន៍ក្នុងការអនុវត្តន៍យុទ្ធិសាស្ត្រចតុកោណ និងយុទ្ធសាស្ត្រត្រីកោណទាំងបួនដំណាក់កាលក្នុងរយៈពេលប្រមាណ៣ទស្សវត្សន៍កន្លងទៅ និងកាវាយតម្លៃសម្រាប់រយៈពេល២៥ឆ្នាំខាងមុខ ពោលគឺត្រឹមឆ្នាំ២០៥០ រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន​ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានចាត់ទុកការពង្រឹងប្រពន្ធគាំពារសង្គម និងប្រពន្ធ័ស្បៀង ជាការងារអទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតជាពិសេសទៅលើការកសាង និងអភិវឌ្ឍប្រព័ន្ធការពារសង្គមដែលមានលក្ខណៈប្រមូលផ្តុំ និងសុគត់ភាព ស្របតាមអភិក្រមនៃវដ្ឋជីវិតដែលឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ជាមួយទស្សនៈវិស័យជាមួយនឹងគោលការច្បាស់លាស់ គឺជម្រុញកំណើតសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបណ្ណ»

យោងតាមរបាយការរបស់លោកជំទាវប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាបាននឹងកំពុងបោះជំហានទៅមុខប្រកបដោយវឌ្ឍនភាពគួរជាទីមោទកៈ ក្រោមការចង្អុលបង្ហាញរបស់ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” និងក្រោមការដឹកនាំ និងតម្រង់ទិសរបស់ “ក្រុមប្រឹក្សាជាតិគាំពារសង្គម”

របាយការណ៍ដដែលបន្ថែមថា «ចាប់តាំងពីការបង្កើតនៅឆ្នាំ២០១៧ មក ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបំពេញតួនាទី ជាសេនាធិការតែមួយគត់របស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលគោលនយោបាយ និងយុទ្ធសាស្ត្រគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងប្រកបដោយសង្គតិភាព ដោយបានដាក់ចេញ ជាបន្តបន្ទាប់នូវកម្មវិធីជាតិជំនួយ និងរបបសន្តិសុខសង្គម ក្នុងគោលបំណងពង្រីកការគាំពារជូនដល់ពលរដ្ឋឱ្យបានកាន់តែប្រសើរ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ស្របតាមរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី»

ការចំណាយក្នុងប្រព័ន្ធគាំពារសង្គម បានកើនឡើងពីប្រមាណ ១% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៣% នៃផលិតផលសរុបក្នុងស្រុក ក្នុងឆ្នាំ២០២២ ដោយអត្រាគ្របដណ្តប់បានកើនឡើងពី ២៦,៥% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៤២% នៃចំនួនប្រជាជនសរុបក្នុងឆ្នាំ២០២២ ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីឆន្ទៈ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន។ ចំណាយនេះ គិតមិនទាន់រាប់បញ្ចូល កម្មវិធីជំនួយសង្គមមួយចំនួនទៀតពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន ដូចជាប្រព័ន្ធស្បៀងបម្រុង, កម្មវិធីបណ្ដុះបណ្ដាលសម្ថភាពជំនាញវិជ្ជាជីវៈ និងការជួយកម្មករព្យូរកិច្ចសន្យាការងារ, ការឧបត្ថម្ភសាច់ប្រាក់ជូនកម្មករក្រោយបិទខ្ទប់, និងកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារជួបការលំបាកក្រោយការបិទខ្ទប់នោះទេ ដែលអាចមានចំណាយប្រមាណ ៥% នៃផលិតផលក្នុងស្រុកសរុប។

គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ប្រព័ន្ធគាំពារសង្គមកម្ពុជាមានរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមចំនួន១៦ សំខាន់ៗ ដែលមានអ្នកទទួលផលសរុបប្រមាណ ៦.៦ លាននាក់ ឬ ស្មើនឹង ៤២% នៃប្រជាជនសរុប និងដែលកំពុងត្រូវបានពង្រីកវិសាលភាពជាបណ្តើរៗ៕

May be an image of 8 people, dais and textMay be an image of 10 people, dais and textMay be an image of 1 person, lighting, dais and textMay be an image of lighting, table, dais and textMay be an image of daisMay be an image of 13 people, dais and textMay be an image of 7 people, dais and textMay be an image of 15 people and table

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds