អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារតាមការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារ

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ប្រាសាទតុបខាងលិច ប្រាសាទបាយ័ន ព្រះលានជល់ដំរី ក្រុមប្រាសាទព្រះពិធូរ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្តី ប្រាសាទក្តីសូរ និងប្រាសាទតានៃ។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds