វត្តគិរីសាលវ័ន​ ហៅវត្តថ្មីនឹង​កែតម្រូវមហាកុដិទៅតាមរចនាបទវប្បធម៌ប្រពៃណីខ្មែរឡេីងវិញនិងចេញសេចក្ដីប្រកាសព័ត៌មាន សូមការអភ័យទោសពីមហាជន

ក្រោយពីមានការផ្ទុះរិះគន់លេីបណ្តាញសង្គមពីរចនាបថមហាកុដិក្នុងវត្តគិរីសាលវ័ន​ ហៅវត្តថ្មី​ នេះ​ ស្ថិតក្នុងភូមិទ្រាន​ ឃុំទ្រាន​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ពេលនេះព្រះគ្រូអធិការវត្ត និងគណៈកម្មការ អាចារ្យវត្តគិរីសាលវ័នហៅ(វត្តថ្មី) យល់ព្រមកែតម្រូវមហាកុដិទៅតាមរចនាបទវប្បធម៌ប្រពៃណីខ្មែរឡេីងវិញនិងចេញសេចក្ដីប្រកាសព័ត៌មាន សូមការអភ័យទោសពីមហាជន។
នេះបេីតាមការបញ្ជាក់ពី​ លោក​ រ៉េត​ សារ៉ាត​ ប្រធានមន្ទីរធម្មការ​ និងសាសនាខេត្តកំពង់ចាម​ បន្ទាប់ពីកិច្ចប្រជុំនៅព្រឹក​ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤​ ដោយមានការនិមន្តចូលរួមពី​ ព្រះមន្ត្រីសង្ឃ​សាលាគណខេត្តកំពង់ចាម​ និងមន្ទីរ​ធម្មការ​ និងសាសនាខេត្ត​កំពង់ចាម​ មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម​ រួមនឹងអាជ្ញាធរ​ស្រុកកំពង់សៀម​ ព្រះសង្ឃ​ គណៈកម្មាធិការវត្តគិរីសាលវ័ន​ ហៅវត្តថ្មី​ បានឯកភាពគ្នា​ថា វត្តយល់ព្រមកែលម្អកំពូលមហាកុដិ ឱ្យមានលក្ខណៈជាខ្មែរវិញ ។ បើតាមលោក សារ៉ាត វត្តក៏នឹងចេញសេចក្ដីប្រកាសព័ត៌មាន ដោយសូមការអភ័យទោសពីសាធារណជន អំពីការសង់មហាកុដិនេះដែរ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds