ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីអញ្ជើញបើកវិញ្ញាសារប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន

ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការនិងដឹកជញ្ជូន បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពី តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

ការប្រឡងប្រជែងក្របខណ្ឌក្រសួង សាធារណការ នឹងដឹកជញ្ជូនថ្ងៃនេះ មានបេក្ខជនចូលរួមចំនួន ១៤២៤ អង្គ/នាក់ (ស្រី ៥៣៨ នាក់) មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។ ការប្រឡងប្រជែង នឹងចាប់ផ្តើមនាវេលាម៉ោង ១២:៣០ នាទី លើវិញ្ញាសាចំនួន៣ដែលបានរៀបចំរួចរាល់កាលពីព្រឹកមិញ រួមមាន៖

១.វិញ្ញាសាវប្បធម៌ទូទៅ

២.វិញ្ញាសាជំនាញ និង

៣.វិញ្ញាសាភាសាអង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds