មានយន្តហោះដ្រូនមួយគ្រឿងបានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានកម្ពស់ ៥ជាន់ នៅទីក្រុង St Petersburg ប្រទេសរុស្ស៉ី

យោងតាមការចេញផ្សាយសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ ២០២៤ មានយន្តហោះដ្រូនមួយគ្រឿងបានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានកម្ពស់ ៥ជាន់ នៅទីក្រុង St Petersburg នាថ្ងៃសៅរ៍នេះ ហើយមនុស្សចំនួន ១០០នាក់ត្រូវជម្លៀសចេញ ដោយគ្មានអ្នករងរបួសទេ។នេះបើតាមឆ្មាំជាតិ Rosgvardiya របស់រុស្ស៉ី បាននិយាយ។

អភិបាលក្រុង St Petersburg លោក Alexander Beglov បាននិយាយថា អគារចំនួន ២បានរងការខូចខាត ហើយអ្នកស្រុកត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

លោក Beglov មិនបានពន្យល់ពីមូលហេតុនៃឧបទ្ទវហេតុនេះទេ ប៉ុន្តែអ្នកស្រុកបានប្រាប់ Reuters ថាពួកគេបានឮសំឡេងចម្លែកមួយអមដោយការផ្ទុះ និងភ្លើងឆេះកាលពីពេលព្រឹក ថ្ងៃសៅរ៏។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការថា ឧបទ្ទវហេតុនេះអាចបណ្តាលមកពីយន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលបាញ់ឆ្ពោះទៅកាន់ឃ្លាំងផ្ទុកប្រេងឥន្ធនៈស្ថិតនៅក្បែរនោះ។ ប៉ុន្តែក្រសួងការពារជាតិអ៊ុយក្រែនថា ខ្លួនមិនបានទទួលព័តមានអ្វីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open