កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ ចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​ជាប្រចាំ

សៀមរាប ​៖ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ តេង ច័ន្ទណាត​ ស្នងការ​នគរបាល​ខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញាចរាចរណ៍,ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ព្រមទាំងបាន​ចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​ជាប្រចាំផងដែរ ៕
-គោរពច្បាប់ចរាចរណ៍បើកបរមានសុវត្ថិភាព!
-ការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ!
-សូមបន្ថយល្បឿនយានយន្តរបស់អ្នក ពេលឃើញថ្មើរជើងដើរឆ្លងកាត់!
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds