នៅបង់ក្លាដេសមានអគ្គីភ័យឆាបឆេះអគារកម្ពស់៦ជាន់ស្លាប់មនុស្សអស់​៤៣នាក់និងមាននាក់រងរបួស២២នាក់

ថ្ងៃទី២៩ខែកុម្ភ ឆ្នាំ២០២៤អគ្គីភ័យបានឆាបឆេះអគារកម្ពស់៦ជាន់មួយនៅក្រុង​​​ Dhaka ប្រទេសបង់ក្លាដេសបណ្តាលអោយមនុស្សយ៉ាងហើចណាស់៤៣នាក់ស្លាប់ និងច្រើននាក់ទៀតរបួស។

បើតាមកាបញ្ជាក់របស់មន្រ្តីពន្លត់អគ្គីភ័យបានអោយដឹងថាភ្លើងដែលឆាបឆេះដំបូងចេញពីភោជនីយដ្ឋានមួយដែលរាលដាលយ៉ាងលឿនទៅកាន់ជាន់ផ្សេងទៀត។ក្រៅពីជនរងគ្រោះដែលបាត់បង់ជីវិត ក៏មាននាក់រងរបួស២២នាក់ផ្សេងទៀតដែលកំពុងទទួលកាព្យាបាលនៅមន្ទីពេទ្យ។នាក់ដែលរងរបួសទាំងនោះគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទាំងអស់។

ចំពោះមូលហេតុបង្កជាអគ្គីភ័យនេះដែរនៅមិនទាន់មានកាបញ្ចាក់លម្អិតណាមួយឡើយ​ គ្រាន់តែដឹងថាភ្លើងត្រូវគ្រប់គ្រងបាន ក្រោយចំនាយពេល២ម៉ោងក្នុងការពន្លត់។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds