លោក ដូណាល់ ត្រាំ ត្រូវបានចៅក្រមអាមេរិកម្នាក់ក្នុងរដ្ឋ Illinois បានចេញសាលក្រមរារាំងមិនឱ្យឈរឈ្មោះក្នុង ការបោះឆ្នោតបឋម

កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចៅក្រមអាមេរិកម្នាក់ក្នុងរដ្ឋ Illinois បានចេញសាលក្រមរារាំងមិនឱ្យលោក ដូណាល់ ត្រាំ ឈរឈ្មោះក្នុង ការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋមួយនេះនោះទេ ដោយសារតែរូបលោកមានជាប់ពាក់ព័ន្ធនឹងសកម្មភាពបះបោរ នៅឯវិមាន Capitol​ របស់សហរដ្ឋអាមេរិច កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ចៅក្រមក្នុងរដ្ឋ Illinois លោកស្រី Tracie Porter បានអះអាងថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គួរតែត្រូវបានជម្រុះចេញពីការឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Illinois នៅថ្ងៃទី១៩ ខែមីនា និងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកានោះទេ សម្រាប់ ការបំពានលើមាត្រាប្រឆាំងនឹងសកម្មភាពបះបោរនៃច្បាប់វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ប៉ុន្តែ លោកស្រីចៅក្រម Tracie Porter បានពន្យារពេលការសម្រេចរបស់លោកស្រី ដើម្បីបើកផ្លូវឱ្យលោក ដូណាល់ ត្រាំ ប្ដឹងជំទាស់ទៅកាន់តុលាការកំពូលអាមេរិក។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds