ចំនុចខ្លះៗទាក់ទងនឹងការដុះសាប៊ូលើដងខ្លួន

សព្វថ្ងៃនេះ មនុស្សភាគច្រើន ជាពិសេសសុភាពនារីបានប្រើប្រាស់សាប៊ូដុំ ឬ ទឹក ដុសលាងសម្អាតរាងកាយ ដើម្បីកម្ចាត់មេរោគ ជំនួយដល់សុខភាពស្បែកទន់ភ្លឺ រលោង និងបង្កើនក្លិនក្រអូបលើដងខ្លួន។

តែយើងត្រូវដឹងថា ការជ្រើសរើសសាប៊ូដុសខ្លួនខុសនិងការប្រើប្រាស់សាប៊ូដុសខ្លួន លាងសម្អាតត្រង់តំបន់ហាមឃាត់ នឹងនាំមកនូវផលប៉ះពាល់ដល់ស្បែក និងតំបន់ហាមឃាត់នោះ។

មុននឹងលោកអ្នកជ្រើសរើសយកសាប៊ូដុសខ្លួន មកដុសលាងសម្អាតលើដងខ្លួន គួរតែគិតដល់ តើប្រភេទស្បែករបស់អ្នក ត្រូវគ្នាជាមួយប្រភេទសាប៊ូនោះឬអត់? អ្នកអាចទៅពិគ្រោះជាមួយអ្នកឯកទេសស្បែកជាមុន។

ត្រូវដឹងថា ការប្រើប្រាស់សាប៊ូដុសខ្លួនមានជាតិគីមីច្រើន និងមិនត្រូវនឹងស្បែក អាចបង្កឱ្យមានប្រតិកម្មស្បែក ឡើងនូវកន្ទួល រមាស់ ស្បែកខ្មៅស្រអាប់ និងអាចងាប់កោសិកាស្បែកជាដើម។

ចំណេះដឹងមួយបន្ថែមទៀត ដែលយើងគួរដឹង គឺការជ្រើសរើសប្រើសាប៊ូដុសខ្លួនជាប្រភេទសាប៊ូទឹក ល្អប្រសើរជាងសាប៊ូដុំ ព្រោះសាប៊ូទឹកភាគច្រើន ផ្ដល់សំណើមដល់ស្បែកជាងសាប៊ូដុំ ។

ដោយឡែកចំពោះស្រ្តីវិញ ការប្រើប្រាស់សាប៊ូដុសខ្លួនលាងសម្អាតតំបន់ពិសេសរបស់ស្រ្តីញឹកញាប់ពេក ពុំមែនជារឿងល្អឡើយ ព្រោះវាអាចបណ្ដាលឱ្យសារធាតុគីមី ដែលមាននៅក្នុងសាប៊ូ ជ្រាបចូលទៅក្នុងទ្វារមាស ធ្វើឱ្យប៉ះពាល់ដល់ទ្វារមាស (ស្ងួត និងអតុល្យកម្រិត PH )។ គួរណាស់តែរកផលិតផលសម្រាប់សម្អាតតំបន់ពិសេស ចៀសវាងប្រើប្រាស់សាប៊ូដុសខ្លួន។ ក្នុងករណី ពុំមានទឹកលាងសម្អាតទ្វារមាស ស្រ្តីអាចប្រើប្រាស់ទឹកទទេស្អាត លាងសម្អាតបាន ព្រោះវាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទ្វារមាសរបស់ស្រ្តីឡើយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds