ក្រុមហ៊ុន Apple បាន​លុប​ចោល​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​

​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមហ៊ុន Apple បាន​លុប​ចោល​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយ​ខ្លួនឯង។ ប្រភពមួយបានប្រាប់សារពត៍មាន Reutersកាលពីថ្ងៃអង្គារ៍ ​មួយ​ទស​វត្ស បន្ទាប់​ពី​ក្រុមហ៊ុន​​ផលិត​ទូរ​ស័ព្ទ iPhone ក៏បានចាប់ផ្តើមធ្វើការ​លើ​គម្រោង​ដ៏​ធំ​មួយ​នេះ។

បុគ្គលិក​ជា​ច្រើន​នាក់ដែលធ្វើការលើ​​គម្រោង​រថយន្ត​អគ្គិសនី នឹង​ត្រូវ​ផ្លាស់​ទៅ​ផ្នែក AI របស់​ក្រុមហ៊ុន​ផលិត iPhone​។ ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​សំណើ​របស់​សារព័ត៌មានសម្រាប់​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។

ក្រុមការងារ​រថយន្ត​ក្រុមហ៊ុន Apple ត្រូវ​បាន​រាយការណ៍​ថា គឺជា​ក្រុម​គម្រោង​ពិសេស​ដែល​ជា​ផ្នែក​មួយ​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Tim Cook ដែល​ឈ្មោះ​ថា «Project Titan» ដោយ​ត្រូវ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​។ ដំបូង​ឡើយ ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុងធ្វើការ​លើ​រថយន្ត​ស្វ័យប្រវត្តិ​ពេញលេញ​ដោយ​គ្មាន​ចង្កូត និង​ឈ្នាន់​ហ្វ្រាំង ហើយ​និង​ឈ្នាន់​ហ្គែ​រ ខណៈ​ដែល​ក្រុម​នេះ​ត្រូវ​បាន​គេ​យល់​ថា ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ក្នុង​ការ​ផលិត​រថយន្ត​។ ក្រុមហ៊ុន Apple បាន​និង​កំពុង​ស្វែងរក​ឱកាស​នៃ​ការ​ផលិត​ផ្សេង​ទៀត​ក្រៅពី iPhone និង​កុំព្យូទ័រ ដែល​រួម​ទាំង​កាស​ស្តាប់​និម្មិត Vision Pro ដែល​ទើប​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds