លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នៅប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៤នេះធនាគារជាតិនៃកម្ពុជា និងធនាគាកណ្ដាលម៉ាឡេស៊ី បានចុះអនុស្សារណៈយល់យោគគ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ ។

ពិធីចុះហត្ថលេខានេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំទ្វេភាគី អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពបន្ថែមទៀត សំដៅផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះក៏នឹងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds