ហេតុអីបានអ្នកខ្លាចខ្មោច តែងតែចូលចិត្តមើលរឿងខ្មោច?

ជាទូទៅ អ្នកដែលចូលចិត្តមើលរឿងខ្មោច គឺខ្លាចខ្មោចណាស់ ប៉ុន្តែនៅតែចង់ទៅមើល ដោយសុខចិត្តយកដៃខ្ទប់មុខពេលវគ្គខ្មោចលង និងចូលចិត្តអារម្មណ៍ពេលដែលគេពញ្ញាក់ជាដើម។

អ្នកចិត្តវិទ្យាបានបង្ហើបថា មនុស្សយើងចូលចិត្តមើលរឿងខ្មោចក៏ដោយសារតែយើង​ ចូលចិត្តអារម្មណ៍ពេលរាងកាយខ្លួនបញ្ចេញសារធាតុអាដ្រេណាលីន ដែលរាងកាយត្រៀមរួចរាល់ក្នុងការប្រយុទ្ធ គឺហាក់ដូចជាយើងជាតួអង្គនៅក្នុងរឿងកំពុងស្វះស្វែងរកវិធីដើម្បីគេចចេញពីការលងរបស់ខ្មោច។

ម្យ៉ាងយើងក៏ចង់ជួបនឹងអារម្មណ៏មួយដែលខ្លួនអន្ទះសារ រកវិធីអោយរួចខ្លួនពីខ្មោចលង តាមសាច់រឿងដែលតួរអង្គសម្តែង ដោយសារតែនៅក្នុងជីវិតពិតយើងមិនធ្លាប់ជួបស្ថានការបែបនេះ។

យើងចូលចិត្តមើលរឿងរន្ធត់បែបនេះ​ ក៏ដោយសាយើងដឹងច្បាស់ថាហេតុការណ៏នេះមិនអាចកើតឡើងលើខ្លួនយើងនៅក្នុងជីវិតពិតនោះទេ តែយើងចង់ដឹងពីវិធីទប់ទល់នឹងការភ័យខ្លាចមួយនោះបើសិនក្នុងករណីយើងធ្លាក់ក្នុងស្ថានភាពដូចតួអង្គក្នុងរឿង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds