ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់បោកបក់ដើមឈើ និងបំផ្លាញផ្ទះពលរដ្ឋមួយចំនួន

បន្ទាប់ពីមានភ្លៀងកក់ខែមួយមេយ៉ាងធំ ផ្ទះពលរដ្ឋមួយចំនួន និងកុដិព្រះសង្ឃត្រូវបានខ្យល់កន្ត្រាក់បោកបក់បំផ្លាញយ៉ាងដំណំ ថែមទាំងមានដើមត្នោតបាក់សង្កត់ទៀតផង។ ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ នៅក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានភ្លៀងកក់ខែមួយមេយ៉ាងធំរួមនឹងខ្យល់កន្ត្រាក់បោកបក់មកតែម្តងបណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋចំនួន២ខ្នង និងកុដិព្រះសង្ឃវត្តចន្ទតាគ្រាម១ខ្នង ដែលផ្ទះពលរដ្ឋរងគ្រោះមានឈ្មោះ ចាប សួម ភេទប្រុស អាយុ៧៧ឆ្នាំ ត្រូវបានដើមត្នោតរលំសង្កត់លើបណ្តាលអោយបាក់ផ្លាន និងដំបូលខូចខាតយ៉ាងដំណំ។ ផ្ទះឈ្មោះ ចៅ សុឃឿន ភេទប្រុស អាយុ៥៧ឆ្នាំ និងកុដិព្រះសង្ឃវត្តចន្ទតាគ្រាម ត្រូវដើមអំពិលបាក់សង្កត់លើបណ្តាលឲ្យខូចខាតទាំងស្រុង។ ក្នុងករណីនេះពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ដែលនេះគ្រាន់តែជាភ្លៀងកក់ខែតែប៉ុណ្ណោះ ដូច្នេះគួរបងប្អូនប្រជាពលរដ្ឋត្រូវបង្កើននូវការប្រុងប្រយ័ត្ននៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds