ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និងNEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និង NEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd

ក្រសួងសុខាភិបាលបានពិនិត្យឃើញមានឳសថចំនួន៤មុខដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលកំពុងចរាចរលើទីផ្សារ ឱសថទាំងនោះឈ្មោះ

១/ CRESTOR 5mg,

២/ CRESTOR 10mg,

៣/NEXIUM 20mg

៤/ NEXIUM 40mg

ក្រសួងសុខាភិបាលសូមជូនពត៍មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញនិងប្រើប្រាស់ឱសថដែលគ្មានលេខបញ្ជិកាខាងលើបន្តទៀតព្រោះឱសថមិនអាចធានាបាននូវគុណភាព​ សុវត្ថិភាព​​ និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលអោយប៉ះពាល់សុខភាព រឺមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open