សម្តេចតេជោ ហ៊ុន សែនកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេចគឺឯកឧត្តម ថាក់ថាក់ស៉ីន ស៉ីណាវ៉ាត្រា

សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បាននឹងកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេចគឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា។

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេច សម្តេចបានបញ្ជាក់ថា «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំគឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបង​ប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។

បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាង​ជិត​ស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។ ក្នុង​អំឡុង​ពេលរស់នៅក្រៅប្រទេស លោក ថាក់ស៊ីន និងក្រុមគ្រួសារ ហោះមកកម្ពុជា ជួបសម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់។

កាលពីខែសីហា ឆ្នាំ២០២៣ មុននឹងធ្វើដំណើរចូលប្រទេសវិញ លោក ថាក់ស៊ីន និងលោកស្រីយីងឡាក់ បាន អញ្ជើញចូលរួមអបអរសាទរខួបកំណើតរបស់​សម្តេច។ ក្រោយពេលលោក ថាក់ស៊ីន ចូលដល់ប្រទេស ហើយត្រូវចាប់ខ្លួននោះ គេក៏បានឃើញលោកស្រី យីងឡាក់ បង្ហាញវត្តមាននៅផ្ទះរបស់សម្តេចផងដែរ។

តាមរយៈប្រវត្តិទំនាក់ទំនងដែលបានបង្ហាញនេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថាក់ស៊ីន និងក្រុមគ្រួសារ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds