Detail Top Banner – Loto

លោក ត្រាំ ស្នើឱ្យតុលាការកំពូលអាមេរិក លុបចោលសាលក្រមតុលាការឧទ្ធរណ៍ ដែលថាលោកគ្មានអភ័យឯកសិទ្ធិ

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១២ ខែកុម្ភៈ បានអំពាវនាវឱ្យតុលាការកំពូលអាមេរិក លុបចោល សាលក្រមមួយរបស់តុលាការឧទ្ធរណ៍ ដែលសម្រេចថារូបលោកមិនមានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ និងការកាត់ទោសចំពោះបទល្មើស ដែលបានប្រព្រឹត្តអំឡុងកាន់តំណែងជាប្រធានាធិបតី នោះទេ។

លោក ដូណាល់ ត្រាំ បានប្រគល់ជោគវាសនារបស់លោកទៅក្នុងដៃចៅក្រមទាំង៩រូប នៃតុលាការកំពូលអាមេរិក ដែលក្នុងនោះមានចៅក្រម ៣រូប ត្រូវបានរូបលោកតែងតាំងដោយផ្ទាល់ដៃ។ សាលាឧទ្ធរណ៍មួយក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភៈកន្លងទៅនេះ បានចេញសាលក្រម ដោយសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមានអភ័យឯកសិទ្ធិរួចផុតពី ការចោទប្រកាន់ថារូបលោកបានព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលលោកចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន នោះទេ។

លោក ត្រាំ បានអោយដឹងថា ប្រធានាធិបតីអាមេរិកម្នាក់ ដូចជារូបលោក មានអភ័យឯកសិទ្ធិយ៉ាងពេញលេញ ដើម្បីអាចបំពេញការងារដោយ មិនចាំបាច់ភ័យខ្លាចពីការចោទប្រកាន់ ឬការកាត់ទោស។ ដូច្នេះនេះគឺជាពេលដែលចៅក្រមទាំង៩រូបនៃតុលាការកំពូលអាមេរិកត្រូវធ្វើការសម្រេចចិត្ត ថាតើគួរតែធ្វើអន្តរាគមន៍លើសំណុំរឿងនេះ ឬក៏ទទួលស្គាល់សាលក្រមតុលាការឧទ្ធរណ៍។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៩១បទចោទ ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ ក្នុងនោះរួមមានទាំង ការរក្សាទុកឯកសារសម្ងាត់ជាតិខុសច្បាប់ ការប្រើប្រាស់ទឹកលុយ ដើម្បីបំបិទមាត់ជុំវិញរឿងអាស្រូវផ្លូវភេទ និងការព្យាយាមកែប្រែលទ្ធផលបោះឆ្នោត ប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលលោកចាញ់ ក្រោមថ្វីដៃលោក ចូ បៃដិន។ ក៏ប៉ុន្តែ បើការកាត់ទោសត្រូវពន្យារពេល រហូតដល់ក្រោយ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ហើយបើលោក ត្រាំ ទទួលបានជ័យជម្នះជាប់ឆ្នោតម្ដងទៀត នោះលោកអាចនឹង ប្រើសិទ្ធិអំណាចប្រធានាធិបតីលើកលែងទោសឱ្យខ្លួនឯង៕អ្នកជំនាញ៖ លោក ដូណាល់ ត្រាំ មិនអាច​ធ្វើអ្វីស្រេចតែចិត្ត​ទៀតឡើយ  ព្រោះពេលនេះ​បក្សប្រជាធិបតេយ្យ ជា​អ្នកគ្រប់គ្រងសភាតំណាង​រាស្ត្រ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds