Detail Top Banner – Loto

ម្សិលម៉ិញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ ជនសង្ស័យចំនួន​ ៤៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែកុម្ភៈ​ ឆ្នាំ២០២៤ម្សិលមិញនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ​ ឆ្នាំ២០២៤​នេះ ថាក្នុងចំណោម​ជនសង្ស័យទាំង​ ៤៤នាក់នោះ មាន ៣៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ២០ករណី​ និងជនសង្ស័យ​ ១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ០៨ករណី។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕មិន​មាន​ការពណ៌នា​រូបថត​ទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds