Detail Top Banner – Loto

ក្រសួងអប់រំហាមដាច់ខាត ការប្រមូលថវិកាពីសិស្ស មាតាបិតាសិស្ស ខុសគោលការណ៍ណែនាំ

(ភ្នំពេញ)៖ បន្ទាប់ពីថ្មីៗនេះ មានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ករណីកៀរគរថវិកាសប្បុរសជន ដើម្បីគាំទ្របន្ថែមដល់ដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងអប់រំហាមដាច់ខាត ការប្រមូលថវិកាពីសិស្ស មាតាបិតាសិស្ស ខុសគោលការណ៍ណែនាំ។

នេះជាសេចក្តីបំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡា៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds