Detail Top Banner – Loto

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ ២០២៤ (ASEAN Digital Awards 2024)

ប្រទេសសិង្ហបុរី ៖ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ ២០២៤ (ASEAN Digital Awards 2024) ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពី «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ ២០២៤» (ASEAN Digital Awards 2024) បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តជ្រាបថា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» ដែលអភិវឌ្ឍដោយ ក.ប.ទ. បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌ កិច្ចប្រជុំរដ្ឋមន្ត្រី ឌីជីថលអាស៊ាន លើកទី ៤ (The 4# ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពី រដ្ឋមន្ត្រី ឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមាន ៖ សាធារណរដ្ឋកូរ៉េ, ចិន, ជប៉ុន, ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តជាតិ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds