Detail Top Banner – Loto

កូនដំរីព្រៃមួយក្បាលដេកងាប់កណ្តាលព្រៃ សង្ស័យដោយសារការបាញ់ប្រហារដោយកាំភ្លើង

(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋ នៅក្នុងស្រុកកោះញែក បានប្រទះឃើញកូនដំរីព្រៃមួយក្បាលដេកងាប់កណ្តាលព្រៃត្រង់ចំណុចអូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក សង្ស័យដោយសារការបាញ់ប្រហារដោយកាំភ្លើង។

លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអោយដឹងថា ពិតជាមានករណីបានកើតឡើងប្រាកដមែន លោកកំពុងចាត់ចែងឲ្យជំនាញធ្វើកោសល្យវិច័យហើយ។

លោកបានបញ្ជាក់ថា កូនដំរីព្រៃដែលស្លាប់នោះប្រហែលមានអាយុ៦ខែប៉ុណ្ណោះ។ ក្រុមប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីបាននាំគ្នាលើកឡើងថា មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមួយចំនួន ជាពិសេសមន្រ្តីៗដែលមាន តួនាទី ជានាយកដែនជំរកសត្វព្រៃនៅខេត្តមណ្ឌលគិរី ហាក់បីដូចជាគ្មានសមត្ថភាពទប់ស្កាត់ អភិរ័ក្ស ថែរក្សា ឬការពារសត្វព្រៃគ្រប់ប្រភេទដែលជាអម្បូរជីវះចម្រុះសត្វកម្រនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងនោះទេ។

ពលរដ្ឋសង្ឃឹមថា សម្រាប់ករណីនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងបើកការស្រាវជ្រាវតាមចាប់ជនបង្ក មកផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open