Detail Top Banner – Loto

ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង ៥លាន ៤សែននាក់

(ភ្នំពេញ)៖ រយៈពេលពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ តែនៅតិចជាងឆ្នាំ២០១៩ (មុនកូវីដ១៩) -១៧.៥ភាគរយ (ជាង៦.៦លាននាក់)។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

របាយការណ៍ដដែលថា ចំនួនភ្ញៀវទេសចរបរទេសជាង៥លាន៤សែននាក់នោះ គឺចូលមកតាមជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់ មកតាមផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០នាក់។

ភ្ញៀវទេសចរណ៍អន្តរជាតិសំខាន់ៗរបស់កម្ពុជា នាឆ្នាំ២០២៣ រួមមាន៖ ថៃឈរលេខ១ គឺមានចំនួន ១,៨២០,៤៦០នាក់,  វៀតណាមឈរលេខ២ ដែលមាន ១,០១៩,៨១២នាក់ មហាមិត្តចិននៅលេខ៣ ៥៤៧,៧៩៨នាក់, ឡាវ ឈរនៅលេខ៤ គឺមានចំនួន ៣៧២,២៨៥នាក់ និងសហរដ្ឋអាមេរិកឈរលេខ៥ មានចំនួន១៨៤,៨៧០នាក់។

ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្ពុជា ៥,៤៥៣,២៣១នាក់នេះដែរ គឺបានចាកចេញពីកម្ពុជាវិញចំនួន ៥,២៥៤,៦១៩នាក់។ ក្នុងឆ្នាំ២០២៣ដូចគ្នានេះ ប្រជាពលរដ្ឋកម្ពុជាក៏បានចេញទៅក្រៅប្រទេសចំនួន ១,៨១៩,៥០៤នាក់ផងដែរ ក្នុងអត្រាកំណើន ១៥២.៣ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds