Detail Top Banner – Loto

មេដឹកនាំគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់លួចចាក់ចំ ក អំឡុងពេលចុះទៅកាន់ទីក្រុងកំពង់ផែ Busan

មេដឹកនាំគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងលោក Lee Jae-myung ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់លួចចាក់ចំ ក អំឡុងពេលចុះទៅកាន់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍។ ​នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅអង្គារនេះ។

ដោយឡែក សារព័ត៌មាន CNA បានផ្សាយដែរថា ក្រោយហេតុការណ៍ចាក់ ក នេះហើយ លោក Lee ត្រូវបានគេដាក់ដេកនៅលើដី ខណៈអ្នកផ្សេងទៀតដែលនៅជុំវិញលោកបានយកកន្សែងបិទឈាមដែលកំពុងហូរច្រាលចេញពីករបស់លោកផងដែរ។

គួរបញ្ជាក់ថា លោក Lee គឺជាបេក្ខភាពប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយលោកប្រធានាធិបតី Yoon Suk Yeol ក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២២ ខណៈមេដឹកនាំបក្សប្រឆាំងរូបនេះក៏ធ្លាប់មានរឿងក្ដីក្ដាំពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ប៉ុន្តែបានគេចផុតពីការចាប់ខ្លួនកាលពីខែកញ្ញាក្នុងការចោទប្រកាន់ពីបទស៊ីសំណូកក្នុងការផ្ទេរប្រាក់ ៨ លានដុល្លារទៅឲ្យកូរ៉េខាងជើងដោយខុសច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds