Detail Top Banner – Loto

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ខេត្តមួយចំនួនមានសីតុណ្ហភាពអប្បបរមាពី១៥-១៦°C នៅពេលព្រឹក​

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ធាតុអាកាសចុះត្រជាក់ យោងការតាមដានស្ថានភាពធាតុអាកាសបង្ហាញឱ្យឃើញថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣. ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនឹង ចុះត្រជាក់ ដោយក្នុងនោះសីតុណ្ហភាពអប្បបរមានៅពេលព្រឹក ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាពី១៥-១៦°C។

ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាពី ១៧-១៩°C ដោយឡែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣°C នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ មានកម្ពស់១,៥០-២,០០ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់ នានា ដែលអាចកើតមានឡើងជាយថាហេតុ៕អាកាសធាតុចុះត្រជាក់ខ្លាំងដល់១១អង្សា ពីថ្ងៃទី០៩ ដល់១៧ មករា, ក្រសួងអំពាវនាវឱ្យយកចិត្តទុកដាក់ថែទាំសុខភាព – វិមាន៧មករា

អាចជារូបភាពនៃ កន្ទុយសំបុត្រ និង អត្ថបទ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds