Detail Top Banner – Loto

ស្រីអូនសន្យាលក់ដីឡូតិ៍ឡៃឡុងដើម្បីយកលុយទៅសង់ផ្ទះជូនអ្នកទិញផ្ទះពីបុរីបុស្បា

ខ្សែជីវិតរបស់លោកស្រី នួន សុន្ទរី ឬដែលគេស្គាល់ថា ស្រីអូន សម្រស់ធម្មជាតិ ហាក់មិនទាន់មានពន្លឺនៅឡើយ បន្ទាប់ពីជួបទុក្ខធំស្វាមីធ្វើអត្តឃាតកាលអំឡុងខែតុលា ឆ្នាំ២០២៣កន្លងទៅ។ ជាក់ស្ដែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្រីអូនសម្រស់ធម្មជាតិ បានសរសេរសារបង្ហោះនៅលើផេកហ្វេសប៊ុក និងគណនីហ្វេសប៊ុកថា៖ ខ្លួនមិនខ្លាចនឹងដើរចូលគុកឡើយ ព្រោះខ្លួនបានឈឺចាប់ឆ្អែតឆ្អន់ហើយ ដោយសារការពូកែទ្រាំគ្រប់រឿងដែលខ្លួនជួបពីមុន។

ស្រីអូនរៀបរាប់ថា៖ ខ្លួនចូលចិត្តស្ងប់ស្ងាត់ព្រោះខ្ជិលឈ្លោះ អញ្ចឹងគុកជាកន្លែងដែលសាកសមសម្រាប់មនុស្សស្ងប់ស្ងាត់ដូចខ្លួន។ ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិរូបនេះ បានបញ្ជាក់ថា ថ្ងៃ០១ខែវិច្ឆិកា គឺជាថ្ងៃដែលខ្លួនចូលប្រជុំតាមការស្នើសុំរបស់ក្រុមប្រឹក្សាភិបាល(BOD)ទាំងអស់របស់បុរីបុស្បា ដើម្បីឱ្យអ្នកនាងស្រីអូនជួយដោះស្រាយបញ្ហា។

ជុំវិញបញ្ហានេះ ស្រីអូន អះអាងថា សម្រាប់ការដែលចូលខ្លួនមកកាន់កាប់បុរីបុស្បា គឺខ្លួនបានត្រៀមគ្រប់យ៉ាងសម្រាប់ប្រឈមមុខជាមួយភ្ញៀវរួចហើយ ព្រោះ​បានមើលឃើញតែបញ្ហា តែស្រីអូននៅតែសន្យានឹងរកដំណោះស្រាយអោយភ្ញៀវពេញចិត្ត មិនខកបំណងជាដាច់ខាត ព្រោះភ្ញៀវគាត់ទិញផ្ទះនៅបុរីបុស្បាដោយសារទុកចិត្តលើខ្លួន។

តាមរយៈសំណេរដែលបង្ហោះលើផេកហ្វេសប៊ុកដដែល ស្រីអូនបានបញ្ជាក់អំពីមូលហេតុសំខាន់ពីរដែលសុខចិត្តនៅក្រាញ់ននៀលមិនរត់ចោលបុរីបុស្បាយករួចខ្លួន ហើយទុកឱ្យភ្ញៀវ ឬអតិថិជនដែលទិញបុរីពីខ្លួនឈឺចិត្ត គឺដោយសារមូលហេតុទី១៖ ស្រីអូនលក់ដីឡៃឡុង ដើម្បីយកលុយមកសង់ផ្ទះជូនភ្ញៀវឱ្យបានគ្រប់អស់ មិនឱ្យភ្ញៀវខកបំណងជាដាច់ខាត និងទី២. បើភ្ញៀវមិនព្រម គឺភ្ញៀវអាចប្ដឹងចាប់ខ្លួនដាក់គុក២៤ម៉ោង លើ២៤ម៉ោង។ ស្រីអូនអះអាងច្បាស់ៗថា៖ មិនរត់គេចខ្លួនទៅណាទេ គឺនៅទទួលខុសត្រូវគ្រប់បែបយ៉ាងជាមួយភ្ញៀវ 🙏🏻ឬអតិថិជនដែលទិញផ្ទះពីបុរីបុស្បា ហើយមិនទាន់បានផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds