Detail Top Banner – Loto

ខ្លាធំចំនួន ៤ក្បាល ជាអំណោយពីប្រទេសឥណ្ឌា នឹងមកដល់កម្ពុជានៅឆ្នាំក្រោយ ដើម្បីធ្វើការប្រលែងនៅតំបន់ជួរភ្នំក្រវាញ

ភ្នំពេញ៖ បណ្ឌិតស៊ូវណ្ណា ហ្គោនឡែត នាយិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានអះអាងថា ប្រទេសកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការទទួលយកសត្វខ្លាធំចំនួន ៤ក្បាល ជាអំណោយពីប្រទេសឥណ្ឌា នៅឆ្នាំក្រោយ ដើម្បីធ្វើការប្រលែងនៅតំបន់ជួរភ្នំក្រវាញ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បណ្ឌិតស៊ូវណ្ណា ហ្គោនឡែត បានលើកឡើងថា ការងាររដ្ឋបាល ក្នុងការរៀបចំទទួលសត្វខ្លាធំពីប្រទេសឥណ្ឌា គឺរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូ បានរៀបចំរួចរាល់ហើយ ដោយរងចាំតែខាងភាគីឥណ្ឌា ក្នុងការរកចំនួនសត្វខ្លាទាំង ៤ក្បាល (ឈ្មោះ១ក្បាល និងញី ៣ក្បាល) បញ្ជូនមកកម្ពុជា ។ នាយិការWA បានបន្តថា តំបន់ជួរភ្នំក្រវាញ គឺគ្របទៅដោយព្រៃស្រោងក្រាស់ មានពណ៌បៃតងគ្រប់រដូវកាល ជាជួរព្រៃធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារសំខាន់ ចំពោះការរក្សាតុល្យភាពអាកាសធាតុ របស់សកលលោកទាំងមូល និងជាប្រភពទាញទឹកភ្លៀង និងថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា ហើយទីតាំងនេះ មានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅរបស់សត្វខ្លា ។

នាយិការអង្គការ WA បានបញ្ជាក់ថា សត្វខ្លាធំដែលត្រូវនាំមកពីប្រទេសឥណ្ឌា នឹងត្រូវលែងក្នុងតំបន់ជួរភ្នំក្រវាញ ជាតំបន់ដែលសូន្យអន្ទាក់ និងត្រូវបានបំពាក់កាមេរ៉ាតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីអភិរក្ស ទីតាំងដែលនឹងត្រូវលែងសត្វខ្លានោះ សម្បូរដោយរំពា សម្រាប់សត្វខ្លា ។ គម្រោងស្តារសត្វខ្លាធំ ជាគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរ កាលពីពេលកន្លងទៅ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំ ហើយការស្តារសត្វខ្លាធំ ក្នុងព្រៃឈើជួរភ្នំក្រវាញ នឹងអាចជួយពង្រឹងទៅដល់ការលូតលាស់ នៃជីវៈចម្រុះ ។

ការស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា នៅអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ២០១០ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសត្វខ្លាធំ ប្រហែល៣ ២០០ក្បាល ដែលចំនួននេះ មានការថយចុះ៩៥ភាគរយ បើធៀបទៅនឹងចំនួនរបស់វាធ្លាប់មានក្នុងដើមទសវត្សរ៍ទី២០ ប្រហែល១០ម៉ឺនក្បាល ។

ពាក់ព័ន្ធនឹងការអភិរក្សការពារព្រៃឈើ និងសត្វព្រៃ សម្រាប់ជាទិសដៅអេកូទេសរណ៍ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការជាមួយ នឹងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាអគារ Factory Phnom Penh ហើយព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីវិចិត្រករបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់ ចូលរួមគូសគំនូរ ពីធម្មជាតិ សត្វព្រៃជាដើម រួមទាំងបើកឲ្យមានការចូលរួមដោយសេរីផងដែរ៕May be an image of lighting and crowdMay be an image of 3 people and text that says 'WILDLIFE ALLIANCE'May be an image of 1 person and text that says 'Tiger 血 TM TIMER EDK SWITZERLAND'

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds