Detail Top Banner – Loto

ទីបំផុត!ជំទាវទ្រី ដាណាបង្ហោះសារយ៉ាងផ្អែមល្ហែមផ្ញើជូនគូដណ្ដឹងរូបសង្ហារបស់ខ្លួនបែបនេះ…

ប្រិយមិត្តច្បាស់ជាបានឃើញហើយនៅថ្ងៃនេះ គឺមានការចែករំលែកយ៉ាងច្រើនទាក់ទងនឹងពិធីភ្ជាប់ពាក្យរបស់ម្ចាស់ហាងពេជ្រដ៏ល្បី គឺលោកជំទាវ ទ្រី ដាណា ជាមួយនិងគូដណ្ដឹងរូបសង្ហារបស់ខ្លួន ខណៈគូដណ្ដឹងរបស់អ្នកលក់អនឡាញ និងម្ចាស់ហាងពេជ្រដ៏ធំនេះ មិនធ្លាប់ត្រូវបានគេបានដឹងថា ទៅណាមកណាជាមួយគ្នាទាល់តែសោះ។ ពោល អ្នកទាំងពីរបានលាក់ទំនាក់ទំនងយ៉ាងជិត។

ជាក់ស្ដែង តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកជំទាវ ទ្រី ដាណា បានសរសេរយ៉ាងដូច្នេះ៖ «អរគុណសម្រាប់ការចូលមកក្នុងជីវិតខ្ញុំ អរគុណភាពកក់ក្ដៅដែលផ្ដល់អោយ ❤️❤️❤️ ពីមនុស្សមិនធ្លាប់ស្គាល់គ្នា ក៏ក្លាយជាមនុស្សដែលមានចិត្តដូចគ្នា ចេះចែករំលែកទុក្ខសោក និងភាពរីករាយជាមួយគ្នា ហើយក៏សម្រេចចិត្តជ្រើសរើសផ្លូវដើររួមគ្នាទៅថ្ងៃមុខ។

ខ្ញុំធ្លាប់និយាយហើយ ខ្ញុំចូលចិត្តភាពច្បាស់លាស់ ហើយក៏មិនបណ្ដោយពេលវេលាទៅមុខច្រើនដែរ អ្វីៗត្រូវធ្វើតាមបេះដូង ព្រោះបេះដូងក៏ត្រូវការភាពកកក់ក្ដៅពិតប្រាកដ។ ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្ត ក៏ព្រោះតែក្ដីស្រលាញ់ពិតប្រាកដមួយ គេបានស្រលាញ់ខ្ញុំជាខ្ញុំ អាចទទួលយកគ្រប់យ៉ាងដែលខ្ញុំមាន 😊😊

ពីថ្ងៃនេះទៅ យើងមានឈ្មោះជាគូដណ្ដឹងនឹងគ្នាហើយ ❤️»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds