Detail Top Banner – Loto

សម្ដេចតេជោប្រកាសផ្សំផ្គុំតារាសម្ដែងកញ្ញាហ៊ិន ច័ន្ទនីរ័ត្នជាមួយលោក ឌី ពេជ្រ

ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ លោក ឌី ពេជ្រនិងតារាសម្ដែង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងឋានៈជាឪពុកធំរបស់លោក ឌី ពេជ្រ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្ដេចត្រូវតែចូលរួមរៀបចំឱ្យអ្នកទាំងពីរបានចូលរោងការតាមប្រពៃណី។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោនៅថ្ងៃនេះ។


សម្ដេចតេជោ បញ្ជាក់ថា នៅថ្ងៃស្អែកទី២៧ ខែតុលា ឆ្នាំ២០២៣ ឪពុកម្តាយខាងប្រុស គឺខាងលោក ឌី ពេជ្រ នឹងចូលស្តីដណ្តឹងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ហើយក៏នឹងកំណត់ថ្ងៃទី២២ ខែធ្នូ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាងនិងសាមីខ្លួនបានយល់ស្របតាមសម្ដេច ដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។


ឃ្លាចុងក្រោយនៃសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ឈាមច្បាស់ជាខាប់ជាងទឹកនិងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds